photo of Dele Alli
កីឡាករ Dele Alli ធ្វើស្ទាយម្រាមដៃ៣ស្ថិតនៅខាងលើថ្ងាស 

ខែ្សបម្រើឆ្នើមរបស់ក្រុម Tottenham Hotspur កីឡាករ Dele Alli បានធើ្វឲ្យមនុស្សទូទាំងពិភពលោកជ្រួលច្របល់ជាខ្លាំង បន្ទាប់ពីរូបគេធើ្វកាយវិការម្រាមដៃ៣ស្ថិតនៅខាងលើថ្ងាស ហើយក៏ទទួលបានការចាប់អារម្មណ៍ពីមនុស្សគ្រប់ស្រទាប់ នាំគ្នាធើ្វតម្រាប់តាមពេញបណ្តាញសង្គម កាលពីពេលថ្មីៗនេះ។

​តារា​របស់ Spurs រូប​នេះ​​បាន​បញ្ចេញ​រូបភាព​ខ្លួនឯង​ធ្វើ​នូវ​ស្ទីល​ម្រាម​ដៃ គឺការយកម្រាមដៃពុតធើ្វជារង្វង់ដាក់ភ្នែកទាំង២ ដែលមើលទៅដូចនឹងវែនតាកាល​ពី​ម្សិលមិញ ខណៈ​មិត្តរួម​ក្រុម Georges-Kevin N’Koudou ដែល​ឈរ​នៅ​ពី​ក្រោយ​ធ្វើ​មិ​នដូច​ Alli សោះ។ កីឡាករ​វ័យ​២២​ឆ្នាំ​ទើប​តែ​ធ្វើ​ឲ្យ​​បណ្ដាញ​សង្គម​ក្នុង​ពិភពលោក​កក្រើក​ដោយ​សារ​តែ​ល្បែង “The Dele Alli Challenge” នាំ​ឲ្យ​គ្រប់គ្នា​ធ្វើ​​ត្រាប់​​តាម​គេ។

photo of Dele Alli
Alli បានធើ្វការបង្ហោះរូបភាពស្ទាយថ្មីរបស់ខ្លួននេះ ទៅក្នុង Story របស់គេតាមរយៈបណ្ដាញសង្គម Instagram

Alli បានធើ្វការបង្ហោះរូបភាពស្ទាយថ្មីរបស់ខ្លួននេះ ទៅក្នុង Story របស់គេតាមរយៈបណ្ដាញសង្គម Instagram របស់គេកាលពីម្សិលមិញនេះ ដែលធើ្វឲ្យមនុស្សជាច្រើន ចាប់ផ្ដើមយកស្ទាយរបស់គេនោះ យកមកអនុវត្ដ ក៏ដូចជាធើ្វតម្រាប់តាម ។

ប្រភព​​នៃ​ស្ទីល​អបអរ​បត់​ម្រាម​ដៃ​ម្ខាង​ដាក់​លើ​ភ្នែក​កើត​ឡើង​ពេល​ដែល Alli ទាត់​បញ្ចូល​ទី​លើ​ក្រុម Newcastle នៅ​ឯ​កីឡដ្ឋាន St James’ Park កាល​ពី​ពីរ​សប្ដាហ៍​មុន។ ស្ទីល​នេះ​បាន​ក្លាយ​ជា Challenge មួយ​នាំ​កីឡាករ​បាល់ទាត់​ល្បី​ៗ​ជា​ច្រើន​ធ្វើ​តាម​ដូច​ជា Paul Pogba, Dani Alves និង Neymar ជា​ដើម៕

តោះកុំភ្លេចធ្វើតាមទាងអស់គ្នា !!! #DeleAlliChallenge