ខ្សែប្រយុទ្ធ Ousmane Dembele នឹងត្រូវអវត្តមានពីទីលានប្រកួតរយៈពេល៦ខែ បន្ទាប់ពីវះកាត់របួសសរសៃរពួរបានជោគជ័យ។

photo of Ousmane Dembele
ខ្សែប្រយុទ្ធ Ousmane Dembele

Dembele បានរងរបួសជាច្រើន លើជើងទាំង២របស់គេ ចាប់តាំងពីចូលរួមជាមួយនឹងក្លិប Barcelona ពីក្លិប Borussia Dortmund កាលពីខែសីហា ឆ្នាំ២០១៧ ក្នុងការផ្ទេរមួយដែលមានតម្លៃខ្លួនរហូតដល់១៤៧លានអឺរ៉ូ (ស្មើនឹង១៦០,៥លានដុល្លារអាមេរិក)។ Dembele បានបង្ហាញខ្លួនត្រឹមតែ៩លើកគត់នៅរដូវកាលនេះ។

photo of Ousmane Dembele
ខ្សែប្រយុទ្ធ Ousmane Dembele

ការអវត្តមានរបស់ Dembele ក៏មានន័យផងដែរថា រូបគេនឹងត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះ សម្រាប់ក្រុម Barca ដែលនឹងត្រូវលេងដោយគ្មានខ្សែប្រយុទ្ធម្នាក់ទៀត ក្រោយពីខ្សែប្រយុទ្ធ Luis Suarez បានរងរបួសជង្គង់ កាលពីខែមុន ហើយត្រូវអវត្តមានរយៈពេលយូរ។

photo of Ousmane Dembele
ខ្សែប្រយុទ្ធ Ousmane Dembele

Dembele មានការធូរស្បើយពីរបួសកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ ប៉ុន្ដែក្រោយមករបួសរបស់គេក៏បានរើឡើងវិញ កាលពីសប្ដាហ៍មុនកំឡុងពេលហ្វឹកហាត់ ហើយបានធ្វើការវះកាត់នៅថ្ងៃអង្គារ។​ សម្រាប់បញ្ហារបួសរបស់កីឡាករបារាំងរូបនេះ អាចធ្វើឲ្យរូបគេត្រូវខកខានចូលរួម ការប្រកួត Euro 2020 ដែលចាប់ផ្ដើមនៅថ្ងៃទី ១៦ ខែមិថុនា ខាងមុខនេះ៕