យោងតាមរបាយការណ៍របស់ Diario Sport បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele នឹងបន្ដកុងត្រាថ្មីជាមួយក្លិបអ្នកមានបុណ្យ Barcelona នាសប្ដាហ៍ក្រោយ។ Dembele នឹងបន្ដកុងត្រានៅទឹកដី Camp Nou រយៈពេល ៥រដូវកាលទៀត ហើយបានព្រមកាត់បន្ថយប្រាក់ឈ្នួលផងដែរ។

Ousmane Dembele
Ousmane Dembele

តាមពិតទៅ ភ្នាក់ងាររបស់ Dembele ហាក់មានបំណងស្វែងរកទ្រនំថ្មីដល់កីឡាករវ័យ២៤ឆ្នាំរូបនេះ តែទោះជាយ៉ាងណា Dembele មានការជឿជាក់លើគម្រោងរបស់អ្នកចាត់់ការថ្មីរបស់ Barca គឺលោក Xavi ហើយចង់ក្លាយជាតួអង្គសំខាន់សម្រាប់ក្រុមយក្សអេស្ប៉ាញនេះផងដែរ។

គួរបញ្ជាក់ថា Dembele បានផ្ទេរពីក្លិបអាល្លឺម៉ង់ Borussia Dortmund មកកាន់ក្លិប Barca តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ប៉ុន្ដែរូបគេហាក់មិនទាន់ជោគជ័យនៅលើទឹកដីអេស្ប៉ាញនៅឡើយ ដោយសារបញ្ហារបួសតែងតែញាំញីឥតស្រាកស្រាន្ដ៕