Photo of Ousmane Dembele
Ousmane Dembele​ of Barcelona

Ousmane Dembele កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​របស់​ Barcelona អាច​វិល​មក​កាន់​ទី​លាន​វិញ​បាន​នៅ​សប្ដាហ៍​នេះ​ក្រោយ​របួស​កន្លះ​រដូវ​កាល​។

ខ្សែ​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ​បាន​ផ្ទេរ​ពី​ Dortmund ទៅ​ Barcelona ក្នុង​តម្លៃ​ ១៣៥,៥លាន​អឺរ៉ូ​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៧ តែ​បង្ហាញ​ខ្លួន​បាន​តែ​ប៉ុន្មាន​ប្រកួត​ប៉ុណ្ណោះ​ក៏​រង​របួស​សរសៃ​ពួរ​ធ្ងន់ធ្ងរ​ពេល​លេង​ទល់​នឹង​ Getafe ត្រូវ​សម្រាក​ក្រៅ​ទីលាន​រហូត​មក។​

កីឡាករ​សញ្ជាតិ​បារាំង​បាន​វះកាត់​នៅ​ប្រទេស​ហ្វាំងឡង់​ និង​ព្យាបាល​របួស​ជាង​៤​ខែ​មក​ហើយ​។ រូប​គេ​បាន​ត្រឡប់​មក​ហ្វឹកហាត់​វិញ​ប៉ុន្មាន​សប្ដាហ៍​មុន​ និង​អាច​ចូល​លេង​ប្រកួត​ទល់​ Celta Vigo នៅ​ពាន​ Copa del Rey ពាក់​កណ្ដាល​សប្ដាហ៍​នេះ។

Dembele គឺ​ជា​កីឡាករ​ថ្លៃ​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក​ ដោយ​លេខ​មួយ​​គឺ​ Neymar ដែល​ Barcelona លក់​ទៅ​ឲ្យ​ Paris St-Germain ក្នុង​តម្លៃ​ ២២២លាន​អឺរ៉ូ៕

ប្រភពពី៖ bbc