កីឡាករ​ Memphis Depay ខ្សែ​ប្រយុទ្ធ​ក្លឹប​ Olympique Lyonnais បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ នៅ​ក្នុង​ពេល​នេះ​មិន​មែន​មាន​តែ​ក្លឹប​ Barcelona មួយ​ទេ​ ដែល​ចង់​បាន​គេ​​សម្រាប់​រដូវកាល​ខាងមុខ។

Memphis Depay
Memphis Depay

Depay បាន​និយាយថា​៖” Barca បាន​ចាប់​អារម្មណ៍​ចង់​បាន​ខ្ញុំ​សម្រាប់​រដូវកាល​ខាង​មុខ​ តែ​ខ្ញុំ​ចង់​ប្រាប់​ថា​ មិន​មែន​តែ​ក្លឹប​មួយ​នេះ​ទេ​ដែល​ចង់​បាន​ខ្ញុំ​។ គ្រាន់​តែ​នៅ​ខណៈ​នេះ​ ខ្ញុំ​មិន​ទាន់​បាន​ឆ្លើយ​តប​អី​ទាំង​អស់​​​ទៅ​ពួក​គេ​វិញ​ទេ​ “។

កីឡាករ​នេះ​បន្ត​ថា​៖” នៅ​ក្នុង​ពេល​នេះ​ផ្ទាល់​ខ្ញុំ​ចង់​ផ្ដោត​លើ​ប្រកួត​ Euro សិន​។ ចំពោះ​អនាគត​ខ្ញុំ​នៅ​ពេល​ខាង​មុខ​នេះ​ ខ្ញុំ​ត្រូវ​ការ​ពេល​គិត​សិន​។ យ៉ាង​ណា​ខ្ញុំ​ចង់​​បញ្ចប់​កុងត្រា​នឹង​ Lyon នេះ​ព្រោះ​​ខ្ញុំ​ទទួល​បាន​សេរីភាព​ និង​អាជីព​បាល់ទាត់​នេះ​ហើយ​ “។

Depay បាន​មក​លេង​ឲ្យ​ Lyon តាំង​ពី​ឆ្នាំ​២០១៧​មក ដោយ​ចូល​រួម​លេង​បាន​ ១៧៦​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៧៥​គ្រាប់​៕