Memphis Depay មិន​ទាន់​​រក​បាន​គ្រាប់​​ឲ្យ Barcelona នៅ UCL​ នៅ​ឡើយ​ទេ ហើយ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​គេ​ត្រូវ​មាន​ភារកិច្ច​ធំ​ជួយ​ក្រុម​ប៉ះ Bayern Munich។

Memphis Depay
Memphis Depay

ប្រសិន​បើ Barcelona ចាញ់​ប្រកួត​ទល់​នឹង​ Bayern ហើយ​​ Benfica យក​ឈ្នះ Dynamo Kiev នោះ​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ​នឹង​ធ្លាក់​ចេញ​ពី UCL តែ​ម្ដង។ ប៉ុន្តែ Barca នៅ​សល់​ឱកាស​ទៅ​លេង​នៅ Europa League ប្រសិន​ពួក​គេ​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ពូល។

មុន​ការ​ប្រកួត​ជាមួយ Bayern មក​ដល់​និយាយ​ក្នុង​វិបសាយ​របស់ Barcelona កីឡាករ​ Dapay បញ្ជាក់​ថា៖ “វា​ជា​ឱកាស​ចុង​ក្រោយ​របស់​ពួក​យើង​ដើម្បី​បាន​ឡើង​ទៅ​វគ្គ​ចាញ់​ធ្លាក់។ វា​ដូច​ជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​អ៊ីចឹង។ ពួក​យើង​ត្រូវ​តែ​​រៀបចំ​អារម្មណ៍​ផ្លូវ​ចិត្ត​​របស់​ពួក​យើង​ទាំង​អស់​​ដើម្បី​ផ្ដល់​គ្រប់​យ៉ាង​របស់​ពួក​យើង និង​ទទួល​បាន​លទ្ធផល”។

Bayern បច្ចុប្បន្ន​កំពុង​ឈរ​លេខ​មួយ​ក្នុង​ពូល E ៥​ប្រកួត​ឈ្នះ​ទាំង​អស់ រក​បាន​១៩​គ្រាប់។ កាល​ពី​ប្រកួត​ទី​មួយ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ពួក​គេ​បាន​លត់ Barca ដល់​ទៅ ៣-០៕