Memphis Depay ដែលជាកីឡាករថ្មីរបស់ក្រុម Barcelona ត្រូវបានគេឲ្យដឹងថាបានយល់ព្រមលើការកាត់ប្រាក់ឈ្នួល ៣០ ភាគរយនៅមុនរដូវកាល La Liga 2021/22 ចាប់ផ្ដើម ។

Memphis Depay
Memphis Depay

បន្ទាប់ពីផុតកុងត្រាពីក្រុម Olympique Lyonnais ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះបានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយនឹងក្រុមអ្នកមានបុណ្យ Barcelona ដោយបានជួបជុំគ្នាជាមួយអតីតគ្រូបង្វឹកលោក Ronald Koeman ។

ទោះជាយ៉ាងណាក៏ដោយមហិច្ឆតានៃការផ្ទេររបស់ Koeman ត្រូវបានគេចោទសួរនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដោយក្លិបបានបញ្ជាក់ថាមិនមានកីឡាករថ្មីណាមួយនឹងត្រូវបានចុះកិច្ចសន្យាបន្តទៀតទេដោយសារតែក្លឹបកំពុងជួបវិបត្តិហិរញ្ញវត្ថុ។

រចនាសម្ពន្ធ័ប្រាក់ឈ្នួលបច្ចុប្បន្នរបស់ក្លឹប Barcelona គឺលើស ២០០ លានផោនហើយដូច្នេះលោក Koeman នឹងត្រូវកាត់បន្ថយប្រាក់ខែរបស់គាត់និងត្រូវលក់កីឡាករដែលមិនមានក្នុងគម្រោងរបស់លោកចេញ។

យោងតាមគេហទំព័រ Goal.com បាន ឲ្យដឹងថា Depay បាននាំមុខគេក្នុងការកាត់បន្ថយប្រាក់ឈ្នួលភ្លាមៗដោយធ្លាក់ចុះពី ៧ លានផោនទៅ ៥ លានផោនក្នុងមួយឆ្នាំ។