Deschamps នៅបន្តតំណែងជាគ្រូរបស់បារាំងដដែល ទោះមានអ្នកទារសុំដក ក្រោយដឹកនាំក្រុមធ្លាក់ពី Euro
លោក Didier Deschamps ត្រូវបានប្រធានសហព័ន្ធបារាំងលោក Noel Le Graet ឲ្យនៅបន្តតំណែងជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិបារាំងបន្តទៀតនៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ Daily Mail ។

គ្រូបង្គោលរបស់ក្រុមជម្រើសជាតិបារាំងខាងលើនេះ ត្រូវបានអ្នកនៅក្នុងក្រុមរបស់ខ្លួនស្នើឲ្យដកតំណែងចេញក្រោយលោកបានដឹកនាំក្រុមឲ្យធ្លាក់ចេញពីប្រកួត Euro 2020 កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០១នេះ ដោយជំនួសមកវិញដោយលោក Zinedine Zidane អតីតគ្រូបង្គោល Real Madrid ។
ក្រោយពីក្ដីជម្រោងជម្រះខ្លាំងពេកក្នុងក្រុមខ្លួនបែបនេះ រឿងរ៉ាវមួយនេះក៏បានឡើងទៅដល់ លោក Noel ប្រធានសហព័ន្ធបារាំង ដែលជាលទ្ធផលលោកក៏បានហៅមកដោះស្រាយគ្នា ចំណាយពេលត្រឹម ៣នាទីប៉ុណ្ណោះ ដោយសម្រេចឲ្យលោក Deschamps នៅបន្តតំណែងដដែលរហូតចប់កុងត្រា។
Deschamps ជាដឹកនាំរបស់ក្រុមជម្រើសជាតិបារាំងយូរជាងគេ តាំងពីឆ្នាំ២០១២មក និងចប់កុងត្រានៅចុងឆ្នាំ២០២២ខាងមុខ ដោយលោកធ្លាប់ដឹកឲ្យឈ្នះពាន World Cup កាលពីឆ្នាំ២០១៨៕