Dest ថា បើស្អែក Barca ធ្វើរឿងនេះបាន គឺ ដឹងតែឈ្នះ Real Madrid ហើយ
23 Oct 2021 - 22:00:58 SHARE
ខ្សែការពារស្លាបស្តាំក្លិប Barcelona កីឡាករ Sergino Dest បានរៀបរាប់វិធីដែលក្រុមរបស់ខ្លួនត្រូវធ្វើដើម្បីយកឈ្នះ Real Madrid បាន។

ជាការពិតណាស់ នៅរាត្រីថ្ងៃអាទិត្យស្អែកនេះ Dest ព្រមទាំង Barcelona នឹងត្រូវបើកទ្វារកីឡដ្ឋាន Camp Nou របស់ខ្លួនស្វាគមន៍ Real Madrid ក្នុងការប្រកួតក្របខណ្ឌ La Liga ខណៈពេលដែល ក្រុមអ្នកមានបុណ្យ ខកខានស្គាល់រសជាតិឈ្នះ ក្រុមអធិរាជសពីររដូវកាលមកហើយ។
Dest បាននិយាយថា៖ ខ្ញុំំគិតថាគន្លឹះដែលសំខាន់បំផុត គឺ យើងត្រូវសហការគ្នាជាក្រុម។ ពួកយើងនឹងរឹងមាំពេលដែលយើងនៅរួមគ្នាជាក្រុម។ ពួកគេយើងមិនអាចធ្វើវាបានតែម្នាក់ឯងបានឡើយ។ Barcelona បានទទួលជ័យជម្នះក្នុងការប្រកួតពីរលើកចុងក្រោយ ហើយ ពួកយើងកំពុងមានអារម្មណ៍ល្អ និង ត្រូវតែបន្តលទ្ធផលបែបនេះទៀត។
ខ្ញុំគិតថា El-Clasico ជា ការប្រកួតដ៏តានតឹង ប៉ុន្តែ ពួកយើងត្រូវតែធ្វើវាឲ្យបាន៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព