ខ្សែ​បម្រើ​ Angel Di María នឹង​បញ្ចប់​ជា​មួយ​ក្លឹប​ Paris Saint Germain នៅ​ពេល​អស់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២​ ដោយ​សារព័ត៌មាន​ជា​ច្រើន​ថា​ កីឡាករ​នេះ​កំពុង​ចរចា​ទៅ​ Juventus ខណៈ​ពេល​នេះ​ក្លឹប​ Barcelona ចាប់​អារម្មណ៍​។

Angel Di María
Angel Di María

បើ​តាម​ប្រភព​ជា​ច្រើន​បាន​ឲ្យ​ ក្លឹប​ទាំង​ពីរ​ជា​ពិសេស​គឺ​ Juventus នឹង​ទទួល​យក​ Di Maria ភ្លាម​ៗ​សម្រាប់​រដូវកាល​ខាង​ក្នុង​លក្ខខណ្ឌ​ Free Transfer ដោយ​ចំណាយ​ប្រាក់​ពលកម្ម​ឲ្យ​កីឡាករ​នេះ​ប្រមាណ​ ៨.៥លាន​ដុល្លារ​ក្នុងមួយឆ្នាំ។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ក្លឹប​នៅ​ពិចារណា​គឺ​ថា​ Di Maria ចង់​ទៅ​លេង​ក្លឹប​ថ្មី​តែ​១ឆ្នាំទេ​ ហើយ​គេ​នឹង​ត្រលប់​ទៅ​លេង​នៅ​ស្រុក​កំណើត​របស់​គេ​វិញ​គឺ​នៅ​អាហ្សង់ទីន​ ខណៈ​ខាង​ក្លឹប​ចង់​ឲ្យ​នៅ​លេង​យ៉ាង​តិច​២ឆ្នាំ​។

យ៉ាង​ណា​មក​ទល់​នឹង​ កីឡាករ​នេះ​មិន​សម្រេច​យ៉ាង​ណា​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ​ទាក់​ទង​នឹង​អនាគត​របស់​គេ​ក្រោយ​ពី​ចេញ​ពី​ PSG ដោយ​ថា​គិត​រឿង​ជួយ​ក្រុម​ជម្រើស​ជាតិ​សិន​៕