Di Maria តកុងត្រា 3ឆ្នាំទៀតជាមួយក្លឹបយក្សបារាំង PSG
Di Maria តកុងត្រា 3ឆ្នាំទៀតជាមួយក្លឹបយក្សបារាំង PSG

កីឡាករ Angel Di Maria បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លឹបយក្សបារាំង Paris Saint-Germain 3ឆ្នាំទៀតជាមួយក្លឹបនេះរហូតដល់ឆ្នាំ 2021។

កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការលើកពានរង្វាន់ក្នុងស្រុករបស់ក្លឹប Paris Saint-Germain ចាប់តាំងពីរូបគេផ្ទេរមកពីក្លឹបពិសាចក្រហម Manchester United កាលពីឆ្នាំ 2015។

ខ្សែប្រយុទ្ធ30ឆ្នាំរូបនេះ នឹងនៅជាមួយម្ចាស់ជើងឯកបារាំង Ligue 1 រហូតដល់ថ្ងៃទី 30 ខែមិថុនាឆ្នាំ 2021 ខណៈដែរពេលនោះគឺលោកមានអាយុ 33 ឆ្នាំ៕

ប្រភព៖ Gaol