Photo of Angel Di Maria
Angel Di Maria of PSG

ខ្សែបម្រើស្លាបរបស់ក្លឹប PSG លោក Angel Di Maria និយាយថាគាត់ជិតចូលរួមក្លឹប Barcelona នៅរដូវកាលនេះ មុនពេលពួកគេជ្រើសរើសយក Ousmane Dembele ពីក្រុម Borussia Dortmund ។

ទោះបីជាមានសេចក្តីរាយការណ៍ថា កិច្ចព្រមព្រៀងនេះបានធ្លាក់ចុះដោយសារ Di Maria ដែលជាគូប្រកួតប្រជែងក្រុម Real Madrid ក៏អាហ្សង់ទីនបានបដិសេធចំពោះការអះអាងនេះដោយបានលើកឡើងថា ការផ្ទេរទៅកាន់ក្លិបដ៏ធំដូចជា Barca គឺស្មុគស្មាញណាស់។

ទោះបីជាយ៉ាងណាក៏ដោយកីឡាករវ័យ 29 ឆ្នាំរូបនេះទទូចថា ទ្វារមិនទាន់បានបិទនៅឡើយទេលើការផ្លាស់ប្តូរដ៏មានសក្តានុពលមួយទៅកាន់ទីលាន Camp Nou ដោយសារតែមានក្លឹបបាល់ទាត់មួយគត់ដែលគាត់មិនលេង។

Angel Di Maria បានប្រាប់ ESPN ថា “ខ្ញុំនៅជិតស្និទ្ធជាមួយ Barcelona ជិតនិងឆ្ងាយក្នុងពេលតែមួយ” ។” វាលំបាកណាស់ក្នុងការចូលទៅក្លឹបបែបនេះ។ វាមិនងាយស្រួលនោះទេ ប៉ុន្តែជួនកាលជីវិតមានការភ្ញាក់ផ្អើលអ្នកមិនដឹងទេ។”

ឱកាសនៃការធ្វើដំណើរទៅទីនោះ មិនត្រូវបានរងផលប៉ះពាល់ដោយសារតែខ្ញុំបានពាក់សម្លៀកបំពាក់របស់ក្រុម Real Madrid នោះទេ។ “ខ្ញុំប្រហែលជាត្រូវបានគេស្រែកនៅ Camp Nou ពីមុន ប៉ុន្តែវាគ្មានអ្វីសំខាន់សម្រាប់ខ្ញុំទេ។”

ក្រៅពីក្រុម Newell’s Old Boys ហើយ ខ្ញុំក៏ជាអ្នកគាំទ្រក្លឹប Rosario Central ដែរ។ ខ្ញុំអាចលេងនៅគ្រប់ទីកន្លែង ហើយគ្រប់ទីកន្លែងដែលខ្ញុំទៅលេង ខ្ញុំនឹងផ្តល់អ្វីដែលខ្ញុំអាចធ្វើបាននៅទីនោះ។

ប្រភពពី៖ foxsports asia