photo of Angel Di Maria
Angel Di Maria of Paris Saint-Germain

ខ្សែបម្រើស្លាបរបស់ក្រុម Paris Saint-Germain កីឡាករ Angel Di Maria បានសារភាពថា ខ្លួនស្ទើរតែចុះកុងត្រាជាមួយក្រុម Barcelona បាត់ទៅហើយ កាលពីរដូវក្តៅមុន បន្ទាប់ពី Neymar មកចូលរួមក្លឹបយក្សបារាំងមួយនេះ។

ក្លឹបអ្នកមានបុណ្យ Barcelona ចង់បានកីឡាករល្បីៗ មកជំនួសកន្លែងរបស់ Neymar ដែរកីឡាករសញ្ចាតិប្រេស៊ីលរូបនេះ ចាកចេញទៅ PSG កាលពីខែសីហាឆ្នាំមុខ ។ ប៉ុន្តែពួកគេមិនអាចទិញយក កីឡាករ Di Maria បានឡើយ ។

Di Maria និយាយថា «ខ្ញុំប៊ិះតែនឹងចូលរួមជាមួយ Barcelona បាត់ទៅហើយ។ ប៉ុន្តែជាអកុសល មានរឿងជាច្រើននៅក្នុងពិភពបាល់ទាត់ ដែលធ្វើឲ្យការផ្លាស់ប្តូរមួយនេះ មិនអាចកើតឡើងបាន» ។ បច្ចុប្បន្ន Di Maria  កំពុងតែឡើងជើងជាមួយ PSG រដូវកាលនេះ ដោយរកបាន9គ្រាប់សម្រាប់ក្រុមរបស់គាត់ ប៉ុន្តែនៅតែស្ថិតក្នុងស្រមោលរបស់ Neymar, Cavani និង Mbappe៕

ប្រភពពី៖​ Marca