ខ្សែប្រយុទ្ធ Angel Di Maria បានទម្លាយឲ្យដឹងពីអារម្មណ៍ពិតរបស់កីឡាករ Lionel Messi បន្ទាប់ពីកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានអ្នកគាំទ្ររបស់ Paris Saint Germain ស្រែកហ៊ោបង្អាប់។

Angel Di Maria នឹង Lionel Messi
Angel Di Maria នឹង Lionel Messi

ជាការពិតណាស់ អ្នកគាំទ្ររបស់ PSG បានបង្ហាញអំពីអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំងចំពោះ Messi បន្ទាប់ពីក្រុមបានធ្លាក់ចេញពីបានរង្វាន់ Champions League ក្រោមថ្វីជើងរបស់ Real Madrid ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ខណៈមិត្តសម្លាញ់របស់គេ គឺ Neymar ក៏ទទួលបានការស្រែកបង្អាប់ដូចគ្នា។

Di Maria បាននិយាយថា៖ “កីឡាករដែលល្អជាងគេនៅលើលោកទទួលបានការស្រែកចម្អក វាពិតជាពិបាកឲ្យជឿណាស់។ វាតែងតែកើតឡើងគ្រប់ទីកន្លែង ហើយ វាបានកើតឡើងចំពោះកីឡាករដែលល្អជាងគេនៅលើលោក។ Messi មិនខ្វាយខ្វល់ពីរឿងនោះឡើយ។ ពួកយើងដឹងថាវាជារឿងធម្មតាព្រោះនេះជាបាល់ទាត់”៕