Diallo អាចចាកចេញពី Man United ក្នុងលក្ខខណ្ឌខ្ចីជើង
ខ្សែបម្រើ Amad Diallo របស់ក្រុមបិសាចក្រហម Manchester United អាចនឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ។

យោងតាមសារពត៍មាន Fabrizio Romano បានឲ្យដឹងថាមានក្លឹបមកពីអង់គ្លេសនិងអាល្លឺម៉ង់ជាច្រើនកំពុងប្រជែងយកកីឡាករវ័យ ១៩ ឆ្នាំរូបនេះ។
កីឡាករសញ្ជាតិកូតឌីវ័រ Amad Diallo គឺចង់លេងឱ្យក្លឹបនៅលីកទីមួយប៉ុណ្ណោះហើយក៏ជាពាក្យចុងក្រោយនៅក្នុងរឿងនេះ។
រដូវកាលមុន Diallo បាន Assist ១ ថងក្នុងការបង្ហាញខ្លួន ៣ លើកនៅ Premier League សម្រាប់ក្លឹបបិសាចក្រហម Manchester United។
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Christian Eriksen ព្រមមកចូលរួមជាមួយ Man Utd ហើយ
ខ្សែបម្រើ Christian Eriksen បានព្រមមកចូលរួមលេងជាមួយក្លឹប Manchester United ហើយចាប់ពីរដូវកាលថ្មីតទៅ។ នេះបើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano នៅក្នុងថ្ងៃនេះ។ Eriksen បានព្រមមកលេងឲ្យ Man Utd ដោយ Free Transfer ក្រោយចប់កុងត្រាជាមួយត្រាជាមួយក្លឹប Brentford កាលពីចុងខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ។ កីឡាករខាងលើ នឹងចុះកុងត្រាជាមួយក្រុមបិសាចរយៈពេល ៣ឆ្នាំចាប់ពីរដូវកាលឆ្នាំ២០២២/២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ Man Utd កំពុងធ្វើការបញ្ចប់ឯកសារ ក៏ដូចរៀបចំថ្ងៃធ្វើតេស្តសុខភាពកីឡាករ ដោយកីឡាករចង់ធ្វើការប្រកាសជាផ្លូវការយកបាន Eriksen នៅក្នុងសប្ដាហ៍នេះក្នុងពេលជាមួយគ្នានឹងការប្រកាសយកបានជាផ្លូវការ ខ្សែការពារ Tyrell Malacia ពីក្លឹប Feyenoord ដែលក្លឹបនេះទើបយកបានតែម្ដង៕
05 Jul 2022
Football News
PSG បណ្ដេញ Mauricio Pochettino ពីតំណែងគ្រូបង្គោលជាផ្លូវការ
លោក Mauricio Pochettino ត្រូវបានក្លឹប Paris Saint Germain ធ្វើការប្រកាសជាផ្លូវការក្នុងបញ្ចប់តំណែងរបស់លោកពីគ្រូបង្គោលក្លឹបនៅក្នុងថ្ងៃនេះ។ តាមពិតទៅអនាគតលោក Pochettino មានការរង្គោះរង្គើចាប់តាំងពី PSG បានធ្លាក់ចេញពីប្រកួត Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្នុងរដូវកាលឆ្នាំ២០២១/២២កន្លងទៅនេះមកម្ល៉េះ។ ឥឡូវនេះគឺដូចមជ្ឈដ្ឋានបាល់ទាត់ទូទៅរំពឹងទុកមែនថាលោកនឹងត្រូវបណ្ដេញចេញ ព្រោះតែ PSG គឺដាក់គោលដៅយកឈ្នះពាន UCL ដូច្នេះបើគ្រូណាមិនបានសម្រេចគោលដៅនេះនឹងត្រូវខាងក្លឹបបញ្ចប់តួនាទី។ លោក Pochettino បានមកដឹកនាំ PSG ១ឆ្នាំកន្លះ ចាប់តាំងពីដើមឆ្នាំ២០២១មក ដោយឈ្នះពាន Ligue 1, French Cup និង French Super Cup៕
05 Jul 2022
Football News
Man Utd មិនច្បាស់ថា Ronaldo នឹងចូលរួមប្រកួត Pre-Season នៅក្នុងខែនេះឬក៏យ៉ាងណាទេ
ក្លឹប Manchester United មិនច្បាស់ថាខ្សែប្រយុទ្ធ Cristinao Ronaldo នឹងចូលរួមប្រកួត Pre-Season នៅក្នុងខែនេះឬក៏យ៉ាងណាទេ ខណៈកីឡាកររូបនេះនៅតែបន្តអវត្តមានពីតារាងហ្វឹកហាត់ Carrington ដោយយកហេតុមានធុរៈនឹងគ្រួសារ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports ។ ការចេញដំណើរទៅលេងក្នុងប្រកួត Pre-Season ប្រកួតនៅប្រទេសថៃ អូស្ត្រាលី ន័រវែស ក៏ដូចជាអង់គ្លេសផ្ទាល់នឹងចាប់ផ្ដើមចេញពីដំណើរនៅថ្ងៃសុក្រនេះ។ បើតាម Daily Mail នៅក្នុងថ្ងៃនេះកីឡាករខាងលើត្រូវបានគេប្រទះនៅឯមជ្ឈមណ្ឌលហ្វឹកហាត់របស់ជម្រើសជាតិព័រទុយហ្គាល់ក្នុងទីក្រុង Lisbon ដោយគេទំនងជាចង់ហ្វឹកហាត់ម្នាក់ឯងដើម្បីពង្រឹងកាយសម្បទា និងបន្តតាមដានពីអនាគតរបស់ខ្លួន។ Ronaldo ត្រូវបានគេដឹងចង់ចាកចេញពីក្លឹប Man Utd ដោយតែក្លឹបណានិយាយត្រូវថ្លៃគ្នា គេនឹងទៅលេងនៅក្លឹបនោះ ដោយនៅពេលនេះភ្នាក់ងារកីឡាកររបស់គេគឺលោក Jorge Mendes បានកំពុងស្វះស្វែងរក។ មកទល់នឹងពេលនេះក្លឹបដែលកំពុងពិចារណាចង់បាន Ronaldo គឺ Chelsea ៕
05 Jul 2022
Football News
ផ្លូវការ! PSG តែងតាំងអតីតអ្នកដឹកនាំ OGC Nice មកធ្វើជាគ្រូបង្គោលបន្តពី Pochettino
ក្លឹប Paris Saint Germain បានធ្វើការប្រកាសតែងតាំងលោក Christophe Galtier អតីតគ្រូបង្គោល OGC Nice ភ្លាមៗជំនួសលោក Mauricio Pochettino ដែលត្រូវបានក្លឹបបារាំងនេះបញ្ចប់តួនាទីនៅក្នុងថ្ងៃនេះ។ PSG និង លោក Christophe បានចុះកុងត្រារយៈពេល២ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ។ លោក Christophe មានបទពិសោធន៍ប្រឡូកនៅក្នុងការងារថ្នាក់ដឹកនាំក្លឹបនេះអស់រយៈពេល ២៣ឆ្នាំមកហើយដោយលោកធ្លាប់ធ្វើជាគ្រូជំនួយ និងគ្រូបង្គោលឲ្យក្លឹបជាច្រើន។ លោកធ្លាប់ជាគ្រូបង្គោលឲ្យក្លឹប Nice, Lille, Saint Etienne ជាដើម៕
05 Jul 2022
Football News
Xavi ប្រាប់កីឡាករ ៦នាក់ត្រៀមរើខោអាវចេញពី Barca ឲ្យហើយទៅ
អ្នកចាត់ការរបស់ក្លឹប Barcelona លោក Xavi បានប្រាប់កីឡាករ៦នាក់ថា ពួកគេមិនស្ថិតក្នុងគម្រោងរបស់លោកសម្រាប់រដូវកាលខាងមុខឡើយនៅកីឡដ្ឋាន Nou Camp។ Xavi កំពុងតែបន្តរៀបចំរជ្ជកាលថ្មីសម្រាប់ Barca បន្ទាប់ខកចិត្តខ្លាំងកាលពីរដូវកាលមុន។ កីឡាករ Riqui Puig, Neto, Oscar Mingueza, Clement Lenglet, Samuel Umtiti និង Moussa Wague ត្រូវបានបញ្ជាក់ពី Xavi ថា ពួកគួរតែផ្លាស់ចេញទៅរកក្លឹបថ្មី។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញចង់បានកីឡាករថ្មីយ៉ាងហោចណាស់៥រូបក្នុងការរៀបចំសម្រាប់រដូវកាល២០២២-២៣ ប៉ុន្តែក៏ចង់ជំរុះកីឡាករដែលក្រុមលែងត្រូវការឲ្យបានឆាប់ៗដូចគ្នា។ កីឡាករទាំង៦នាក់ខាងលើត្រូវបានក្លឹបផ្ដល់ពេលវេលាដើម្បីស្វែងរកក្លឹបថ្មី ប្រសិនបើពួកគេចង់បាននាទីលេងច្រើនសម្រាប់រដូវកាលថ្មី។ ខ្សែការពារ Lenglet កំពុងមានការទាក់ទងចង់បានពីក្លឹប Spurs ខណៈកីឡាករមួយចំនួនផ្សេងទៀតអាចនឹងពិបាកក្នុងការរកផ្លូវចេញពីក្លឹប។ ជាក់ស្ដែងដូចជា Umtiti ប្រសិនបើគេមិនទាន់រកកន្លែងថ្មីបានទេ Barca អាចនឹងសម្រេចចិត្តឲ្យក្លឹបផ្សេងក្នុងប្រទេសអេស្ប៉ាញខ្ចីជើង៕
04 Jul 2022
Football News
ពានរង្វាន់ Africa Cup of Nations នឹងលើកពេលប្រកួតទៅឆ្នាំ២០២៤
ការប្រកួតពានរង្វាន់ Africa Cup of Nations បន្ទាប់នឹងលេងនៅប្រទេសកូឌីវ័រក្នុងឆ្នាំ២០២៤ មិនមែនឆ្នាំ២០២៣ទេ។ នេះបើតាមការប្រកាសរបស់ប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិកលោក Patrice Mostsepe។ តាមគម្រោងព្រឹត្តិការណ៍នឹងរៀបចំនៅខែមិថុនា-កក្កដា ឆ្នាំ២០២៣ ដែលជារដូវភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសកូឌីវ័រ។ ដូច្នេះហើយទើបមានការប្រកាសពន្យារពេល ជាជាងទទួលយកហានិភ័យ។ មួយវិញទៀតដោយសារតែព្រឹត្តិការណ៍ World Cup ដែលនឹងរៀបចំនៅប្រទេសកាតាក្នុងខែវិច្ឆិកា-ធ្នូឆ្នាំនេះក៏កាន់តែខិតជិតមកដល់ សហព័ន្ធបាល់ទាត់អាហ្វ្រិកសម្រេចរុញការប្រកួតរបស់ខ្លួនទៅឆ្នាំ២០២៤តែម្ដង។ នេះមានន័យថា ពាន Africa Cup of Nations នឹងរៀបចំនៅខែមករានិងកុម្ភៈជាលើកទីពីរជាប់គ្នា បន្ទាប់ពីការប្រកួតនៅឆ្នាំនេះក្នុងប្រទេសកាមេរ៉ូន។ ជាការពិតការប្រកួតនៅដើមឆ្នាំបែបនេះ ប៉ះពាល់ដល់កីឡាករមួយចំនួនដែលប្រកបអាជីពនៅអឺរ៉ុប ប៉ុន្តែលោក Mostsepe បញ្ជាក់ថា នេះគឺជាជម្រើសតែមួយដែលមាន៕
04 Jul 2022