photo of Antoine Griezmann​​ And Diego Costa
Antoine Griezmann​​ And Diego Costa

ពិតណាស់ថ្មីៗនេះព័ត៌មានជាច្រើនថា កីឡាករ Antione Griezmann ចង់ចាកចេញពីក្រុម Athletico Madrid នៅចុងបញ្ចប់នៅរដូវកាលនេះ ស្រាប់តែមិត្តរួមក្រុមរបស់គេកីឡាករ Diego Costa បានទទូចសុំជាសាធារណៈ ថាខ្លួនមិនអោយ Griezmann ចាកចេញពីក្រុមនេះទេ។

Griezmann បានស៊ុតបញ្ចូលទី 23 គ្រាប់ក្នុងការបង្ហាញខ្លួន 38ដងឱ្យក្លឹប Atletico ចាប់តាំងពីដើមរដូលកាលនេះ ។ ហើយថ្មីៗនេះមានលេចឮពាក្យចចាមអារ៉ាមជាច្រើនថា កីឡាករ Griezmann ចង់ចាក់ចេញពីក្លឹប Athletico Madrid នៅរដូវក្តៅនេះ ។ ខណៈដែរ Manchester United និង Barcelona កំពុងនាំមុខគេក្នុងការចង់បានខ្សែប្រយុទ្ធសញ្ចាតិបារាំងរូបគេមករួបរួមក្រុម ។

Costa បាននិយាយថា៖ Griezmann ដឹងថាពួកយើងមិនចង់ឱ្យគាត់ចាក់ចេញនោះទេ គាត់គឺជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្រុម ហើយគាត់មិនបានប្រាប់ខ្ញុំ ថាគាត់នឹងទៅណានោះទេ ។ ខ្ញុំសប្បាយចិត្តណាស់ដែលគាត់បានលេងជាមួយខ្ញុំ គ្រប់គ្នាតែងតែចង់បាននូវអ្វីដែរល្អសម្រាប់ខ្លួន ប៉ុន្តែតាមគំនិតរបស់ខ្ញុំអ្វីដែលល្អបំផុតសម្រាប់ Griezmann គឺមិនទៅណានោះទេ ៕

ប្រភពពី៖ skysports