photo of Lucas Digne
Lucas Digne of Barcelona

Lucas Digne អាចនឹងមានការខកខានការលេងនៅពានរង្វាន់ Copa del Rey វគ្គផ្តាច់ព្រ័ត្រ ក្រោយពីការរងរបួសនៅពេលបារាំងបរាជ័យក្រុមស្នារដៃរបស់ក្រុមជម្រើសជាតិកូឡុំប៊ី កាលពីថ្ងៃសៅរ៍។

គួរបញ្ជាក់ផងដែរថា Digne អាចនឹងត្រូវអវត្តមានអស់រយៈពេល 3 សប្តាហ៍​ហើយអាចនឹងខកខានការប្រកួតរបស់ក្រុម Barcelona ប៉ះជាមួយនឹងក្រុម Sevilla , Leganes ,Valencia ,​ និង Deportivo La Coruna ក្នុងក្របខ័ណ្ឌ La Liga​ ព្រមនឹងពានរង្វាន់ Champions League ពេលប៉ះក្រុម Roma ផងដែរ។

ក្រោយពីការមានរបួសគាត់ត្រូវបានគេរំពឹងថា នឹងអាចត្រលប់មកវិញមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey នៅថ្ងៃទី 21 ខែមេសាបើទោះបីជាពេលវេលាមើលទៅមានលក្ខណៈតឹងតែងសម្រាប់កីឡាករបារាំងរូបនេះក៏ដោយ។

ប្រភព៖ marca