នាយកប្រតិបត្តិរបស់ក្រុម Borussia Dortmund លោក Hans-Joachim Watzke គ្រោងនឹងចំណាយលុយ 100 លានអឺរ៉ូដើម្បីឱ្យខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Bayern Munich ត្រឡប់ទៅក្លឹបចាស់របស់គេវិញ ដោយសង្ឃឹមថា ពួកគេនឹងអាចដោះស្រាយបញ្ហានេះបាន។

Robert Lewandowski
Robert Lewandowski

នៅរដូវកាល 2018-19 នេះ Dortmund  បានចំណាយប្រាក់ 53លានអឺរ៉ូលើខ្សែការពារ Abdou Diallo និងខ្សែបម្រើ Thomas Delaney និង Marius Wolf ។ ប៉ុន្តែលោក Watzke បានបញ្ជាក់យ៉ាងច្បាស់ទៀតថា គាត់នឹងបំបែកកំណត់ត្រាផ្ទេររបស់ក្លឹបនេះម្ដងទៀត ដោយទិញខ្សែប្រយុទ្ធកំពូលម្នាក់របស់អ៊ឺរ៉ុបក្នុងតម្លៃដ៏ថ្លៃ។

Lewandowski បានចាកចេញពីក្រុម Dortmund ទៅចូលរួមជាមួយ Bayern Munich នៅក្នុងឆ្នាំ 2014 នឹងរកបាន106 គ្រាប់នៅក្នុងបួនរដូវកាលរបស់ជាមួយក្លឹបនេះ។

ប្រធានក្លឹបរបស់ Borussia Dortmund បាននិយាយថា៖ យើងអាចដោះស្រាយបញ្ហានេះបាន ប្រសិនបើយើងពិតជាចង់បានគេមែននោះ ខ្ញុំជឿជាក់មួយពាន់ភាគរយ។ ប៉ុន្តែនិយាយឱ្យស្មោះទៅខ្ញុំចូលចិត្តបង្កើតកីឡាករបែបនេះដោយខ្លួនឯង។ BVB តែងតែខ្លាំងក្លាបំផុតនឹងតែងតែអភិវឌ្ឍតារារបស់ខ្លួនជានិច្ច ៕ឪ

ប្រភពពី៖ Goal