បើយោងតាមនាយកប្រតិបត្តិរបស់ក្លិប Borussia Dortmund លោក Hans-Joachim Watzke បានឱ្យដឹងថាក្លឹបកំពុងព្យាយាមស្វែងរកការចុះហត្ថលេខាជាមួយខ្សែការពារសញ្ជាតិម៉ារ៉ុក Achraf Hakimi នៅលើកិច្ចព្រមព្រៀងជាអចិន្រ្តៃយ៍មួយ ។

photo of Hans-Joachim Watzke
នាយកប្រតិបត្តិរបស់ក្លិប Borussia Dortmund លោក Hans-Joachim Watzke

កីឡាករវ័យ ២០ ឆ្នាំរូបនេះកំពុងតែត្រូវខ្ចីជើងរយៈពេលពីរឆ្នាំពីក្លឹប Real Madrid ទៅលេងនៅក្លឹប Borussia Dortmund ដោយបានបង្ហាញខ្លួនចំនួន ៨ លើកក្នុងក្របខ័ណ្ឌ Bundesliga នារដូវកាលនេះ ។

photo of Achraf Hakimi
ខ្សែការពារសញ្ជាតិម៉ារ៉ុក Achraf Hakimi

លោក Watzke ដែលបាននិយាយនៅឯសន្និបាតប្រចាំឆ្នាំរបស់ក្លិបបាននិយាយថា៖ ” សូមគោរព Paco Alcacer សូមស្វាគមន៍មកកាន់ Borussia Dortmund ។ ហើយ Achraf Hakimi យើងនឹងព្យាយាមធ្វើដូចគ្នាជាមួយអ្នក បើទោះបីវាមិនងាយស្រួលក៏ដោយ “។

ខ្សែការពារ Achraf Hakimi បានបង្ហាញខ្លួនត្រឹមតែ ៩ ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹប Real Madrid នៅក្នុងរដូវកាល ២០១៧-១៨ ដែលអាចស៊ុតបញ្ចូលទីបានចំនួន ២ គ្រាប់ក្នុងនាមជាខ្សែការពារក្រោមការដឹកនាំរបស់លោក Zinedine Zidane ។

Achraf Hakimi កំពុងតែសប្បាយចិត្តយ៉ាងខ្លាំងជាមួយជីវិតនៅក្នុងប្រទេសអាល្លឺម៉ង់ដោយកំពុងក្លាយជារបងការពារដ៏សំខាន់ក្នុងការជួយឲ្យ  Borussia Dortmund ឡើងទៅឈរនៅកំពូលតារាងទាំងនៅក្របខ័ណ្ឌ Bundesliga និងនៅក្នុងពូល A នៃក្របខ័ណ្ឌ Champions League នារដូវកាល ២០៨/២០១៩​ នេះ ៕