photo of Axel Witsel
Dortmund ទិញកីឡាករ ​Axel Witsel ពីក្លិបចិន

ក្លិប Borussia Dortmund បានឈានដល់ការព្រមព្រៀងជាមួយក្លិបចិន Tianjin Quanjian ដើម្បីទិញខ្សែបម្រើបែលហ្ស៊ិក Axel Witsel ក្នុងតម្លៃប្រហែល២០លានផោន។

ក្នុង​ឱកាស​នេះ កីឡាករ​បាន​និយាយ៖ “ក្រោយ​ព្រឹត្តិការណ៍ World Cup គោល​ដៅ​របស់​ខ្ញុំ​គឺ​ផ្ទេរ​ពី​ចិន​មក​លេង​នៅ​អឺរ៉ុប។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ និង​មាន​មោទនភាព​ដែល​បាន​ចូល​លេង​ឲ្យ Dortmund”។ រូបគេ​បាន​បញ្ជាក់​ថា ខ្លួន​មិន​ចាំ​បាច់​គិត​ពីរ​ដង​ទេ នៅ​ពេល​ដែល Dortmund បាន​មក​ទាក់ទង​ខ្លួន។ សម្រាប់​ខ្សែ​បម្រើ Witsel ក្លឹប Dortmund ស្ថិត​ក្នុង​ចំណោម​ក្លឹប​ដែល​ល្អ​បំផុត​លើ​លោក។

photo of Axel Witsel
Dortmund ទិញកីឡាករ ​Axel Witsel ពីក្លិបចិន

Witsel បាន​ចាប់​អាជីព​នៅ​ក្លឹប​បែលហ្សិក Standard Liege និង​លេង​នៅ​ទី​នោះ ពី​ឆ្នាំ ២០០៦ ដល់ ២០១១ មុន​ចាក​ចេញ​ទៅ​លេង​ឲ្យ Benfica។ លេង​ឲ្យ​ក្លឹប​ព័រទុយហ្គាល់​បាន​មួយ​រដូវ​កាល កីឡាករ​បាន​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​រុស្ស៊ី Zenit Saint Petersburg។ ក្រោយ​លេង​នៅ​ទី​នោះ​សរុប ១៧៩ ប្រកួត និង​ស៊ុត​ចូល ២២ គ្រាប់ ខ្សែ​បម្រើ​បែលហ្សិក​បាន​សម្រេច​ចេញ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប Tianjin Quanjian ​កាល​ពី​ខែ​មករា ឆ្នាំ២០១៧។ នៅ​ក្លឹប​ចិន កីឡាករ​លេង​បាន​សរុប ៤៧ ប្រកួត​និង​ស៊ុត​ចូល ៦ គ្រាប់។

photo of Axel Witsel
Dortmund ទិញកីឡាករ ​Axel Witsel ពីក្លិបចិន

ចំណែកនាយកបច្ចេកទេស Dortmund លោក Michael Zorc និយាយថាក្លិបចង់យក Axel Witsel ជាច្រើនខែមកហើយ ហើយពេលនេះក្លិបរីករាយណាស់ដែលគេព្រមជ្រើសរើស Dortmund។

លោកបន្ថែមថា Witsel ជាកីឡាករដ៏មានបទពិសោធអន្តរជាតិ មានជំនាញគ្រប់យ៉ាងក្នុងការរ៉ាប់រងនៅតំបន់បម្រើកណ្ដាល ទាំងការយល់ដឹងកលល្បិចលេង កម្លាំងជែងយកបាល់ ល្បឿន ភាពច្នៃប្រតិដ្ឋ និងផ្លូវចិត្តរឹងមាំ៕