Dortmund នឹងធ្វើការប្រជាផ្លួវការក្នុងការចុះកុងត្រាយក Paco Alcacer​ នេះបើយោងតាម BILD។  Borussia Dortmund បានធ្វើលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងខ្ចីជើងជាមួយ​ Barcelona ដោយ Dortmund អាចទិញ Alcacer លើតម្លៃ ២៣ លានអឺរ៉ូ។

photo of Paco Alcacer​
Paco Alcacer​

យោងតាមសេចក្ដីរាយការណ៍ខាងលើ Alcacer នឹងចុះកុងត្រាដែលមានរយៈពេលរហូតដល់ឆ្នាំ ២០២៣ ហើយតម្លៃនៃការផ្ទេរមានតម្លៃ ២៣ លានអឺរ៉ូនឹងត្រូវបូកបន្ថែម ៥ លានទៀតដែលជាតម្លៃនៃ អត្ថប្រយោជន៍បន្ថែម។

Paco រីករាយនៅជាមួយ Dortmund គាត់បានប្រាប់ BILD នាពេលថ្មីៗនេះថា៖ “ខ្ញុំពិតជាសប្បាយ ក្នុងពេលនៅជាមួយ Dortmund។ ការចូលរួមជាមួយ BVB ពិតជាជំហានដ៍ត្រឹមត្រូវសម្រាប់ខ្ញុំនៅពេល នេះ។ ខ្ញុំសូមអគុណរដល់អ្នកគ្រប់គ្នា ហើយនឹងព្យាយាមលះបង់ និងរកគ្រាប់បាល់អោយបានច្រើន”។

Paco Alcacer​
Paco Alcacer​

Alcacer ខកខានក្នុងការបង្ហាញខ្លួនពីរបីសប្ដាហ៍ដំបូងដោយសារតែរបួស ប៉ុន្ដែបន្ទាប់ពីនោះមក គាត់ពិតជាបានបង្ហាញពីកម្រិតបច្ចេកទេសដ៍អស្ចារ្យរបស់គាត់នៅ Bundesliga។ Alcacer រកបាន ៨ គ្រាប់ក្នុង ៦ ប្រកួតក្នុងលីគ។ ដែលមានន័យថារកបាន ១ គ្រាប់នៅរៀងរាល់ ២៩ នាទី នៅពេលដែលគាត់ឈរនៅលើទីលាន។