ក្លិប​ Borussia Dortmund បានតម្លើងថ្លៃកីឡាករវ័យក្មេង  Jadon Sancho ដល់ ១២០ លានផោនហើយនេះបើតាមសារព័ត៌មាន Don Balon បានចុះផ្សាយ ។

photo of Jadon Sancho
កីឡាករវ័យក្មេង  Jadon Sancho

គួរបញ្ជាក់ដែរថា ក្លិបបិសាចក្រហម Manchester united រួមជាមួយនឹងក្លិបតោខៀវ Chelsea បានកំពុងតែចង់ទិញយកកីឡាករវ័យ ១៩ ឆ្នាំរូបនេះ មកកាន់ក្លិបរបស់ខ្លួន តែទោះបីជាយ៉ាងណាក្លឹប Dortmund នឹងពិចារណាលក់រូបគេនៅរដូវក្ដៅនេះ ប្រសិនបើត្រូវតំលៃដែលពួកគេចង់បាន។

មិនត្រឹមតែ​ក្លិបយក្ស ២ នេះទេដែលចង់បាន កីឡាករវ័យក្មេងសញ្ជាតិអង់គ្លេសរូបនេះមក សូម្បីតែក្លិបយក្សនៅអេស៉្បាញ Barca ក៏កំពុងតែសម្លឹងមើលរកនាំយករូបលោកទៅកាន់ទឹកដី Camp Nouដែរ។

កីឡាករវ័យ ១៩ ឆ្នាំរូបនេះ បានជួយឲ្យក្រុមខ្លួនឈ្នះការប្រកួតជាមួយនឹងក្លិប Union Berlin ក្នុងលទ្ធផល ៥-0 កាលពីថ្ងៃសៅរ៍ ទី ០១ ខែកុម្ភៈ  ដោយយុវជនរូបនេះបានបើកឆាករកបានគ្រាប់បាល់ដំបូងនៅនាទីទី ១៣។​ ខ្សែប្រយុទ្ធស្លាបស្ដាំសញ្ជាតិអង់គ្លេស រកបាន ១២ គ្រាប់ដោយការស៊ុតបញ្ចូលទី និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ១៣ លើក នៅក្នុងក្របខ័ណ្ឌ Bundesliga រដូវកាលនេះផងដែរ៕