photo of Michy Batshuayi
Michy Batshuayi of Chelsea

បើ​តាម​សារព័ត៌មាន​អាល្លឺម៉ង់ Blid ហើយ​យក​ចុះ​ផ្សាយ​ដោយ Metro ក្នុង​ថ្ងៃ​នេះ​ បាន​ឲ្យ​ដឹង​ថា ក្លឹប Borussia Dortmund បាន​ព្រមព្រៀង​ជាមួយ​ក្លឹប Chelsea ក្នុង​ការ​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ Michy Batshuayi។ ​ការ​អះអាង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី ក្លឹប​យក្ស​អាល្លឺម៉ង់ ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ព្រមព្រៀង​ហើយ​ក្នុង​ការ​លក់ Pierre-Emerick Aubameyang ឲ្យ​ Arsenal ក្នុង​តម្លៃ​ ៥៥.៤ ​លាន​ផោន។

យោង​តាម​ប្រភព​ដដែល ខ្សែ​ប្រយុទ្ធ​បែលហ្សិក Batshuayi នឹង​ទៅ​លេង​ឲ្យ​ Dortmund ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​រហូត​ដល់​ចប់​រដូវ​កាល​នេះ។

របាយការណ៍​ដែល​ថា Batshuayi ទៅ​ Dortmund លេច​ឡើង​ហាក់​ស្រប​នឹង​សំដី​របស់​អ្នក​ចាត់​ការ​ក្លឹប Chelsea លោក Antonio Conte ដែល​កាល​ពី​ថ្ងៃ​ម្សិលមិញ​ បាន​សារភាព​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​មិន​មាន​ភាព​ប្រាកដ​ក្នុង​ចិត្ត​ទេ ទាក់​ទង​នឹង​អនាគត​របស់ Batshuayi។

photo of Michy Batshuayi
Michy Batshuayi pf Chelsea

លោក​បាន​និយាយ​ថា៖ “បើ​សិន​ជា​ក្លឹប​សម្រេច​ថា ទិញ​កីឡាករ​ថ្មី អ៊ីចឹង​ខ្ញុំ​មិន​ដឹង​ទេ​ថា Batshuayi នឹង​បន្ត​នៅ​លេង​ឲ្យ​ក្លឹប ឬ​ចាក​ចេញ​នោះ​ទេ។ នៅ​ឬ​ចេញ ជា​ការ​សម្រេច​ចិត្ត​របស់ Batshuayi ផ្ទាល់”។

ប្រភេព៖ metro