ក្លឹប Borussia Dortmund បានផ្ញើសារប្រាប់ក្លឹបតោខៀវ Chelsea ថា ពួកគេមិនមានគម្រោងលក់ Christian Pulisic នៅក្នុងខែមករាទេ ក្រោយពីមានពាក្យចរចាមរ៉ាមថាក្លឹបមួយនេះចង់ទិញកីឡាកររបស់ពួកគេ។

Dortmund ផ្ញើសារទៅ Chelsea ក្រោយពីមានពាក្យចរចាមរ៉ាមចង់ទិញ Pulisic
Dortmund ផ្ញើសារទៅ Chelsea ក្រោយពីមានពាក្យចរចាមរ៉ាមចង់ទិញ Pulisic

កាលពីសប្តាហ៍មុនមានរបាយការណ៍មួយបានអះអាងថា Chelsea បានត្រៀមលុយរួចហើយក្នុងការចុះហត្ថលេខាលើកីឡាករអន្តរជាតិអាមេរិច Christian Pulisic ពីពួកគេនាខែមករាខាងមុខនេះ ខណៈដែរ Liverpool និង Tottenham ក៏ចាប់អារមណ្មរូបគេដែរ។

Pulisic ជាប់កុងត្រាជាមួយ Dortmund រហូតដល់ឆ្នាំ 2020 ខណៈដែរគាត់ក៏ធ្លាប់បាននិយាយដែរថា ខ្លួនចង់ទៅលេងនៅក្របខ័ណ្ឌ Premier League។ ប៉ុន្តែលោក Michael Zorc ប្រធានផ្នែកកីឡារបស់ក្លឹប Dortmund ជឿរជាក់ថា Pulisic មិនចាកចេញពីក្លឹបអាឡឺម៉ង់មួយនេះនៅខែមករាខាងមុខនេះឡើយ៕

ប្រភព៖ Metro