ក្លឹបកំពូលតារាងលីគកំពូលរបស់អាល្លឺម៉ង់ Bundesliga ក្លឹប Borussia Dortmund បានស្គាល់រស់ជាតិជាលើកដំបូងហើយ ក្រោមស្នារដៃក្រុមក្បែរបាត់តារាង។

Dortmund ស្គាល់រស់ជាតិចាញ់ហើយក្នុង​លីគ នៅរដូវកាលថ្មីនេះ
Dortmund ស្គាល់រស់ជាតិចាញ់ហើយក្នុង​លីគ នៅរដូវកាលថ្មីនេះ

កីឡាករ Dodi Lukebakio ជា​អ្នក​រក​គ្រាប់​ដំបូង​ឱ្យ Dusseldorf ក្នុង​វគ្គ​ទី​មួយ មុន​ពេល Jean Zimmer ថែម​មួយ​គ្រាប់​ទៀត​នៅ​វគ្គ​ទី​ពីរ។ ប៉ុន្តែ​នៅ​ចុងម៉ោង Paco Alcacer  ក៏​រក​បាន​មួយ​គ្រាប់​វិញឱ្យ Dortmund។ យ៉ាងណា​ការ​ប្រកួត​បញ្ចប់90នាទី Dusseldorf ឈ្នះ Dortmund 2-1។

Dortmund ពេលនេះនៅតែឈរលេខ1ដដែល មាន39ពិន្ទុ ខណៈ Borussia Monchengladbach ឈរលេខ2មាន33ពិន្ទុ។ ខណៈលេខ3 នឹងលេខ4 នឹងប្រកួតគ្នាយប់នេះ៕


X

ប្រភព៖ bbc