photo of Julian Draxler
Julian Draxler of Paris Saint-Germain

ខែ្សប្រយុទ្ធក្រុម Paris Saint Germain កីឡាករ Julian Draxler  ជឿជាក់ថាក្រុមរបស់គាត់នឹងផ្តួល Real Madrid ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។ ក្លឹនយក្យបារាំង Paris Saint Germain នឹងត្រូវជួបមចាស់ជើងឯកពីរដូវកាលជាប់ៗគ្នា Real Madrid នៅវគ្គ 16ក្រុមចុងក្រោយ នៃពានរង្វាន់ Champion League នៅក្នុងខែកុម្ភៈនេះ។

Draxler បាននិយាយថា «ការប្រកួតជាមួយនឹងក្រុម Real Madrid វាជាការប្រកួតដ៏ធំ។ យើងត្រូវលេងប្រឆាំងនឹងគូប្រជែងដ៏ស្វិតស្វាញដែលជាម្ចាស់ជើងឯកនៃការប្រកួតនេះ ប៉ុន្តែប្រសិនបើយើងចង់ឈ្នះពាន Champions League យើងត្រូវផ្តួលក្រុមខ្លាំៗជាមុខសិន ខ្ញុំជឿជាក់ថាយើងនឹងឈានទៅដល់វគ្គបន្ទាប់» ៕