photo of Dries Mertens
Dries Mertens of Napoli

កីឡាករ Dries Mertens បានអះអាងថាក្លឹប Barcelona មានការចាប់អារម្មណ៍ចំពោះគាត់ ហើយគាត់បានសម្តែងការសោកស្តាយដែលមិនបានផ្លាស់ទៅនៅ Camp Nou ជាពិសេសបន្ទាប់ពី Neymar បានចាកចេញទៅកាន់ Paris Saint-Germain ។

ថ្លែងទៅកាន់កាសែតបែលហ្ស៊ិក Het Laatste Nieuws កីឡាករ Mertens បាននិយាយថាលោកត្រូវបានគេដាក់ ចេញនូវការផ្លាស់ប្តូរមួយទៅកាន់ក្រុម Barcelona ព្រោះគាត់មានអារម្មណ៍ថាគាត់នឹងចំណាយពេលច្រើនលើការលេងជាកីឡាករបម្រុងនៅក្លឹបនោះ ។ 

លោកបាននិយាយថា “ខ្ញុំបានសម្រេចចិត្តចុះកុងត្រាថ្មីនៅទីនេះហើយ បន្ទាប់មក Neymar បានទៅលេងនៅ Paris Saint-Germain ដូច្នេះទីផ្សារផ្ទេរក៏បានផ្លាស់ប្ដូរ” ។

“ជួនកាលខ្ញុំគិតថា តើខ្ញុំនឹងធ្វើដូចអ្វីនៅពេលឥឡូវនេះនៅក្លឹប Barcelona? ។ ខ្ញុំចូលចិត្តគិតដូច្នោះ ព្រោះប្រសិនបើអ្នកក្រឡេកមើលទៅការលេងនៅខាងឆ្វេងរបស់ Barca នាពេលប៉ុន្មានខែថ្មីៗនេះ ប្រាកដណាស់គឺខ្ញុំអាចលេងនៅទីនោះបាន” ។

ទន្ទឹមនឹងនេះដែរក្លឹប Barca បានសម្រេចចិត្តចំណាយប្រាក់ដល់ច្រើនលើកីឡាករ Ousmane Dembele ដើម្បីជំនួសតំណែងរបស់កីឡាករ Neymar ប៉ុន្តែគាត់មានការខកចិត្តក្នុងការមើលឃើញការ រងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការចាប់ផ្តើមដំបូងនៃក្របខ័ណ្ឌ Liga ។

ប្រភពពី៖ barcablaugranes