ខ្សែ​ប្រយុទ្ធ​ Paulo Dybala បាន​ធ្វើ​ការ​ចុះ​កុងត្រា​ផ្លាស់​មក​លេង​ឲ្យ​ក្លឹប​ Roma ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

Paulo Dybala
Paulo Dybala

Roma បាន​នាំ​យក​ Dybala ដោយ​លក្ខណៈ​ Free Agent ដែល​បាន​ព្រមព្រៀង​គ្នា​ចុះ​កុងត្រា​រយៈពេល​៣ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥ ជា​មួយ​នឹង​ប្រាក់​ពលកម្ម​ ៦លានដុល្លារ​ ក្នុង​មួយ​ឆ្នាំ។​

បើ​តាម​ប្រភព​ជា​ច្រើន​​ លោក​ Jose Mourinho គ្រូ​បង្គោល​ Roma ជា​ចូល​រួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​នាំ​យក​កីឡាករ​នេះ​មួយ​នេះ​ ដោយ​លោក​ត្រូវ​បាន​គេ​ដឹង​បាន​ទូរស័ព្ទ​ទៅ​បញ្ចុះ​បញ្ចូល​ Dybala ជា​ច្រើន​ដង​ច្រើន​សារ​ដើម្បី​មក​ចូល​រួម​ក្នុង​ក្រុមលោក​។

កីឡាករ​ខាង​លើ​នឹង​ពាក់​អាវ​លេខ​២១ នៅ​ពេល​មក​លេង​ឲ្យ​ Roma នេះ​៕