ខ្សែប្រយុទ្ធ Paulo Dybala បានផ្សាភ្ជាប់ជាមួយក្លឹបធំៗជាច្រើននៅទ្វីបអឺរ៉ុបដូចជា Manchester United , Real Madrid និង Barcelona ជាដើម ខណះនាពេលថ្មីៗនេះបានលិចលឺដំណឹងថាត្រូវបានក្លឹបយក្សរបស់អាល្លឺម៉ង់ Bayern Munich ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បានរូបគេផងដែរ។

Dybala ច្រានចោលសំណើររបស់ Bayern ខណៈដែរខ្លួនកំពុងរីករាយជាមួយ Juventus
Dybala ច្រានចោលសំណើររបស់ Bayern ខណៈដែរខ្លួនកំពុងរីករាយជាមួយ Juventus

ទោះយ៉ាងណាក្តី Dybala ហាក់បីដូចជាមិនមានការភ្ញាក់ផ្អើលអ្វីនោះទេចំពោះពាក្យចរចាអារ៉ាមទាំងនេះដោយបានសារភាពថារូបគេកំពុងតែរីករាយក្នុងការលេងឱ្យសេះបង្កង់ Juventus ខ្លួនមិនទៅណាទេ។

ខ្សែប្រយុទ្ធសញ្ចាតិអាហ្សង់ទីនរូបនេះបាននិយាយថា៖ ខ្ញុំពិតជារីករាយណាស់ក្នុងការលេងឱ្យ Juventus ។ យើងមានគោលដៅធំ ៗ ហើយនោះជាអ្វីដែលខ្ញុំផ្ដោតលើ។ ទីផ្សារផ្ទេរមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេ! សំទោះផងចំពោះដែរចង់បានរូបខ្ញុំ៕

ប្រភព៖ bavarianfootballworks