ម្ចាស់ក្លឹប Palermo លោក Maurizio Zamparini បានអះអាងថា ខ្សែប្រយុទ្ធ Paulo Dybala នឹងចាកចេញពី Juventus នៅខែមករាខាងមុខនេះ ខណៈពេលនេះកំពុងមានសំណើរពីក្លឹបនៅអេស្ប៉ាញនិង អង់គ្លេស ចង់ទិញគាត់។

Paulo Dybala
Paulo Dybala

Dybala បានលេងថ្ងៃបើកឆាក់ជាមួយ Juventus ប៉ះ Chievo នៅក្នុងលីគកំពូលរបស់ពួកគេ។ ប៉ុន្តែមិនបានលេងក្នុងជ័យជម្នះ 2-0 លើក្រុម Lazio ទេ។ និងលេងបានត្រឹមតែ 10 នាទីប៉ុណ្ណោះក្នុងការប្រកួត Juventus ឈ្នះ 2-1 លើក្រុម Parma មុនពេលសម្រាកត្រូវជួយជម្រើសជាតិប្រកួតពាន UEFA Nations League ជាងពីសប្តាហ៍មកនេះ។

លោក Maurizio Zamparini ដែលជាអ្នកលក់ Dybala ទៅឱ្យ Juventus កាលពីឆ្នាំ 2015 បាននិយាយប្រាប់សារព័ត៌មាន RMC Sport ថា៖ កាលពី 2 ឆ្នាំមុនខ្ញុំបានបញ្ជូនសារមួយទៅ Dybala ហើយបានណែនាំគាត់អោយទៅប្រទេសអេស្ប៉ាញ។ ខ្ញុំគិតថា គាត់នឹងចាកចេញពីក្លឹបនេះ។ ព្រោះពួកគេចង់លក់គាត់ក្នុងតម្លៃ 120លានអឺរ៉ូ។ 

នៅក្នុងខែមករាខាងមុខនេះ ខ្ញុំគិតថាគាត់នឹងចាកចេញទៅប្រទេសអេស្ប៉ាញ ឬអង់គ្លេស។ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ គឺព្រោះគាត់ប៉ុន្មានខែមកនេះគាត់ត្រឹមជាកីឡាករ​ បម្រុងប៉ុណ្នោះពេលខ្លះបានលេងដែរតែលេងបានតិចតួចប៉ុណ្នោះ។ កីឡាករមួយណាក៏ដូចមួយណាចឹងគឺពួកគេស៊ុតតែចង់បានពេលវេលា ក្នុងកាលលេងទាំងអស់មែនយកមកទុកសម្រាប់អង្គុយមើលគេលេងនោះទេ ៕

ប្រភពពី៖ Goal