ក្លឹបសេះបង្កង់ Juventus រកបាន ៣ពិន្ទុក្រោយយកឈ្នះក្លឹបបិសាចក្រហម Manchester United ១-០ ឡើងគ្រប់គ្រងកំពូលតារាងពូល H ក្របខណ្ឌ UEFA Champions League ដែលការប្រកួតធ្វើឡើងក្នុងកីឡដ្ឋាន Old Trafford។

photo of Paulo Dybala
Paulo Dybala ស៊ុតមួយគ្រាប់ ជួយ Juventus ឈ្នះ Man Uid នៅ Champions League

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានបង្កើតឱកាសមុខទីម្ចាស់ផ្ទះនៅនាទី១៧ឲ្យ Paulo Dybala ស៊ុតបញ្ចូលទីបានសម្រេចនៅវគ្គទីមួយហើយក៏ជាគ្រាប់ជ័យជម្នះដែរក្នុងការប្រកួតនោះ។ ក្រុមជើងខ្លាំងអ៊ីតាលីមានបាល់ស៊ុតរហូត១០ដង និងការគ្រប់គ្រងបាល់៦០%លើគូប្រកួតបើទោះជាលេងក្រៅដីក៏ដោយ។

United មានបាល់ច្បាស់មុខទីតែ២លើកប៉ុណ្ណោះប៉ុន្តែគ្មានបាល់ណាមួយអាចបំប៉ោងសំណាញ់ទីរបស់ Juventus បានឡើយ។ ក្រុមទាំងពីរនឹងជួបគ្នាម្ដងទៀតនៅកីឡដ្ឋាន Allianz Stadium ថ្ងៃទី៧ ខែវិច្ឆិកា ហើយបើឈ្នះទៀត Juventus នឹងកក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយ៕

photo of Paulo Dybala
Paulo Dybala ស៊ុតមួយគ្រាប់ ជួយ Juventus ឈ្នះ Man Uid នៅ Champions League

សម្រាប់ការប្រកួតនៅក្នុងទឹកដី Oblasny របស់ក្លឹបម្ចាស់ផ្ទះ Shakhtar Donetsk ក៏ត្រូវបានក្លឹបមេឃខៀវ Man City រកបាន ៣គ្រាប់ដោយកីឡាករខ្សែបម្រើ David Silva នាទីទី ៣០ នឹងកីឡាករខ្សែការពា Laporte នានាទីទី ៣៥ គ្រាដែលគ្រាប់ចុងក្រោយរកបានដោយកីឡាករខ្សែបម្រើ Bernardo Silva នៅនាទីទី ៧០៕