photo of Dzarma Bata
ខ្សែប្រយុទ្ធ Dzarma Bata របស់ក្រុម សូលទីឡូអង្គរ

កីឡាករសញ្ជាតិនីហ្សេរីយ៉ា Dzarma Bata ដែលកំពុងរួមរស់ជាមួយក្លិបទើបបង្កើតថ្មី សូលទីឡូអង្គរ បានបង្ហើបប្រាប់់អំពីដំណើរជីវិតរបស់ខ្លួន ប្រាប់គេហទំព័រ Bong Press ជុំវិញដែលរូបគេគឺជាកីឡាករ Top Scorers របស់ក្លិប ។

ខាងក្រោមគឺជាបទសម្ភាសន៍រវាងម្ចាស់អាវលេខ ១១ របស់ សូលទីឡូអង្គរ ជាមួយក្រុមការងារ Bong Press ៖

១. ស៊ុតចូល ៤ប្រកួតជាប់ៗគ្នានៅជើងទីពីរ និងបច្ចុប្បន្ន ១២គ្រាប់ឲ្យសូលទីឡូ តើអ្នកយល់យ៉ាងណាដែរ ?

Dzarma Bata ៖ គឺល្អណាស់សម្រាប់ខ្ញុំ ដែលតែងតែស៊ុតចូលទីក្នុងនាមជាខ្សែប្រយុទ្ធ ហើយវាធ្វើឲ្យខ្ញុំនឹងក្លាយជាកីឡាករល្អទៅថ្ងៃមុខទៀត ។

២. តើអ្នកអាចពណ៌នារដូវកាលរបស់អ្នកជាមួយក្លិប សូលទីឡូអង្គរបានទេ ?

Dzarma Bata ៖ វាគឺជាការប្រកួតប្រជែងថ្មីមួយសម្រាប់ខ្ញុំលេងឲ្យក្រុមទើបឡើងមកថ្មី ដែលមានកីឡាករក្មេងៗជាច្រើន ដែលថ្មីនៅក្នុងលីគ ហើយមិនមែនកីឡាករទាំងអស់ដែលអាចមានសមត្ថភាពលេង និងស៊ុតចូលទីនោះទេ គ្រប់យ៉ាងគឺយើងបានធ្វើការជាក្រុម ទាំងនេះហើយដែលធ្វើឲ្យខ្ញុំទទួលបានបទពិសោធន៍បន្ថែម ដើម្បីពង្រឹមសមត្ថភាព ក្នុងអាជីបបន្ថែមទៀត។

៣. តើអ្នកគិតថាបាល់ទាត់កម្ពុជា ឥលូវនេះរីកចំរើនដែរឬទេ ?

Dzarma Bata ៖ បាទ ខ្ញុំឃើញថាមានការផ្លាស់ប្តូរនៅក្នុងលីគកម្ពុជា ដែលកំពុងរីកចំរើន ដូចជា កីឡាករក្មេងៗដែលមានសមត្ថភាពល្អ ហើយអាចក្លាយជាកីឡាករជម្រើសជាតិ។

៤. តើអ្វីដែលធ្វើឲ្យអ្នកខ្លាំង ដូចដែលដឹងថាឥលូវនេះ អ្នកកំពុងតែឈរលើបញ្ជី Top Scorers របស់សូលទីឡូអង្គរ ( ១២គ្រាប់ ) ?

Dzarma Bata ៖ អ្វីដែលធ្វើឲ្យខ្ញុំខ្លាំងបែបនេះ គឺព្រោះតែពួកយើងបានលេងជាមួយគ្នាចាប់តាំងពីដើមរដូវកាលមកម្ល៉េះ ហើយឥលូវនេះគឺជុំទីពីរហើយ ដូចនេះគឺគូរតែងាយស្រួលដែលយើងអាចយល់អំពីគ្នា ដើម្បីដឹងអំពីរបៀបលេង និងផែនការការប្រកួត ដូចនេះវាបានធ្វើឲ្យខ្ញុំខ្លាំង ហើយកាន់តែខ្លាំង ព្រោះខ្ញុំយល់អំពីរបៀបលេង ។

៥. តើកីឡាករកម្ពុជារូបណាខ្លះ ដែលអ្នកគិតថាអាចស៊ីសង្វាក់នៃការលេងរបស់អ្នក ?

Dzarma Bata ៖ ខ្ញុំពិតជាមិនឃើញថាតើកីឡាករណាខ្លះដែលលេងត្រូវនឹងខ្ញុំទេ ខ្ញុំគ្រាន់តែអាចមើលឃើញថាគ្រប់គ្នាគឺមានទំនួលខុសត្រូវរៀងខ្លួនលើទីលាន បើនៅពេលដែលខ្ញុំត្រូវការបាល់នៅពេលវេលាដ៏ល្អមួយ អញ្ចឹងពួកគេគួរតែដឹងថាអ្វីដែលគួរធ្វើ អញ្ចឹងហើយគ្រប់គ្នាក្នុងក្រុមត្រូវយល់ច្បាស់អំពីទំនួលខុសត្រូវនៅលើទីលាន ដូចខ្ញុំអញ្ចឹង បើពេលដែលខ្ញុំគ្រប់គ្រងបាល់ ខ្ញុំគួរដឹងថាតើនរណាដែលខ្ញុំគួរបញ្ជូនបាល់ឲ្យ ហើយអ្វីត្រូវធ្វើជាមួយបាល់ ព្រោះយើងធ្វើទៅតាមការណែនាំរបស់គ្រូបង្វឹក ។

photo of Dzarma Bata
Dzarma Bata

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Dzarma Bata បានផ្ទេរមកលេងឲ្យក្រុម សូលទីឡូអង្គរ ក្រោយធ្លាប់លេងឲ្យក្លិបនៅលីគកំពូលកម្ពុជា ជាច្រើនឆ្នាំកន្លងមក ដូចជា ព្រះខ័នរាជស្វាយរៀង បឹងកេត អាស៊ីអឺរ៉ុប និងអង្គរថាយហ្គឺរ ជាដើម ។ កីឡាកររូបនេះ ធ្លាប់ឈ្នះពានស្បែកជើងមាសម្តង កាលពីឆ្នាំ ២០១៤ ពេលលេងឲ្យព្រះខ័នរាជស្វាយរៀង ផងដែរ ៕

ប្រភព៖ bongpress