Edin Dzeko បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ខណៈដែលក្រុមការពារតំណែងជើងឯកជើងឯក Serie A អ៊ីតាលី Inter Milan បានបំបាក់ក្រុម Bologna ដល់ទៅ៦ទល់និង១ក្នុងលទ្ធផលមិនធ្លាប់ជួបពីមុនមក។ 

Edin Dzeko
Edin Dzeko

ខ្សែប្រយុទ្ធ Lautaro Martinez បានជួយឲ្យ Inter Milan នាំមុខមុនក្រោយការបញ្ជូនបាល់ពី Denzel Dumfries ខណៈខ្សែការពារ Milan Skriniar បានតែតបាល់ពីការលើកចេញពីជ្រុងរបស់ Federico Dimarco,  Nicolo Barella និង Matias Vecino ក៏មានឪកាសរកបានគ្រាប់បាល់ជួយក្រុមផងដែរ។ ទោះយ៉ាងណា Theate មាន ឪកាសតដៃបាន១គ្រាប់បាល់វិញសម្រាប់ក្រុមភ្ញៀវនៅកៀកម៉ោងជិតបញ្ចប់ការប្រកួតតង់ទី២។

Inter Milan ដែលបានបាត់បង់គ្រូបង្វឹកជួយអោយពួកគេឈ្នះពាន Premier League លោក Antonio Conte និងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរដូវកាលមុន Romelu Lukaku និងកីឡាករមួយចំនួនទៀត នៅក្នុងរដូវក្តៅ​ក្រោមហេតុផលកាត់បន្ថយប្រាក់ឈ្នួល ទោះយ៉ាណាប៉ុន្តែពួកគេមិនស្គាល់ចាញ់សោះនៅ Serie A ក្រោមការ​ដឹកនាំរបស់លោក Simone Inzaghi។

ក្រុមបច្ចុប្បន្នរកបាន១៦ គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ Serie A ចំនួន៤ លើកដំបូងដំបូងនិងជាការ ចាប់ផ្តើម​ស៊ុត​​បញ្ចូលទីបានល្អបំផុតគិតចាប់តាំងពីរដូវកាល ១៩៦០-១៩៦១ កន្លងទៅ៕