photo of Eden Hazard
Eden Hazard ជាប់ឈ្មោះ​ក្នុងបញ្ជី​កំពូល​អ្នក​រក​គ្រាប់​បាល់ទី៣ របស់ Chelsea

ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៊ែលហ្ស៊ិករបស់ក្លឹប Chelsea លេង​បាន​ល្អបំផុត​​ក្នុង​ការប្រកួត​រវាង​ក្លឹប​តោខៀវ​ជាមួយ​ក្លឹប Cardiff ហើយឥឡូវ​នេះ​ ឈ្មោះ​របស់គេត្រូវ​បាន​បញ្ចូលទៅ​ក្នុង​បញ្ជីកំពូលអ្នក​រក​គ្រាប់​បាល់​ទាំង​ ១០រូប​របស់​ក្លឹប Chelsea ហើយ។

Hazard ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ​ ឱ្យ​ក្រុម Chelsea ​យក​ឈ្នះ Cardiff ​៤-១ ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ ជ័យជម្នះ​នេះ គឺ​ធ្វើ​ឱ្យ​តោ​ខៀវ ​ឡើង​ឈរ​កំពូល​តា​រាង​លីគ​ហើយ ​ដោយ​មាន​១៥​ពិន្ទុ។ ស្មើ Liverpool ​ដែរ តែ​ឈ្នះ​គ្រាប់​បាល់​ចំណេញ។ រក​បាន​៣​គ្រាប់​នេះ ​បាន​ធ្វើ​ឱ្យ​លោក Sarri ​ហៅ​កីឡាករ​បែលហ្សិក​រូប​នេះ ជា​កីឡាករ​ល្អ​បំផុត​នៅ​តំបន់​អឺរ៉ុប។

គ្រាប់​បាល់​ហ៊ែតទ្រីក​ដែល​​កីឡាករ Eden Hazard រក​បាន​ឲ្យ Chelsea ក្នុង​ការ​ប្រកួត​ជាមួយ​ក្លឹប Cardiff កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​នេះ ធ្វើ​ឲ្យ​គេ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​កំពូល​អ្នក​រក​គ្រាប់​បាល់​ឲ្យ​ក្លឹប​តោ​ខៀវ ជាមួយ​កីឡាករ​ផ្សេង​ៗទៀត​ដូច​ជាអតីតកីឡាករ Frank Lampard, Didier Drogba និង Jimmy Floyd Hasselbaink ជាដើម។

photo of Eden Hazard
Eden Hazard ជាប់ឈ្មោះ​ក្នុងបញ្ជី​កំពូល​អ្នក​រក​គ្រាប់​បាល់ទី៣ របស់ Chelsea

ក្រោយ​ពេលប្រកួតជាមួយ Cardiff លើកនេះ Hazard រក​បាន​គ្រាប់​បាល់សរុប ៥គ្រាប់​ហើយ​នៅ​ក្នុង​រដូវ​កាល​​ថ្មី។ ទិន្នន័យគ្រាប់​បាល់សរុបរបស់ Hazard ដែល​រក​បាន​ចាប់​តាំង​ពី​ពេល​ដែល​គេ​លេង​ឲ្យ​ក្លឹប​តោ​ខៀវ​មាន ៩៤គ្រាប់ ដែល​ចំនួន​នេះ គ្រាប់គ្រាន់អាច​ឲ្យ​​គេ​​ចូល​​ទៅ​ក្នុង​បញ្ជី​កំពូល​អ្នក​រក​គ្រាប់​បាល់ទាំង ​១០រូប​​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​ក្លឹប​មួយនេះ។ Hazard បាន​ឈាន​ដល់​ចំណុច​មួយ​នេះ ក្រោយ​ពេល​បង្ហាញ​ខ្លួន​ចូល​លេង​ឲ្យ​ក្លឹប​ Chelsea បាន ៣០៥ប្រកួត ខណៈដែល​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​ បាន​ឈានចូល​ដល់​រដូវ​​កាល​ទី​៧ របស់​ខ្លួន​នៅ​ Chelsea ហើយ។

គួររម្លឹក​ផងដែរថា នៅ​ក្នុង​បញ្ជី​ឈ្មោះ​មួយនេះដែរ អតីតកីឡាករខ្សែបម្រើ Frank Lampard រក​បាន​គ្រាប់​បាល់ ២១១គ្រាប់​ឲ្យក្លឹប Chelsea ខណៈ​ដែលអតីតកីឡាករ​ខ្សែប្រយុទ្ធ Bobby Tambling ជា​កីឡាករ​តែ​ម្នាក់​គត់​បន្ទាប់​ពី Lampard ដែល​រក​បាន​គ្រាប់​បាល់លើស​ពី ២០០គ្រាប់​ឲ្យ​ក្លឹបមួយនេះ៕

photo of Eden Hazard
Eden Hazard ជាប់ឈ្មោះ​ក្នុងបញ្ជី​កំពូល​អ្នក​រក​គ្រាប់​បាល់ទី៣ របស់ Chelsea

គួរបញ្ជាក់ថា កីឡាករវ័យ ២៧ ឆ្នាំរូបនេះបច្ចុប្បន្នជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្របខ័ណ្ឌ Premier League ដែលស៊ុតបញ្ចូលទីបានចំនួន ៥ គ្រាប់ ហើយគាត់បានចូលរួមចំណែកក្នុងការស៊ុតបាល់បញ្ចូលទីទាំងប្រាំបីប្រកួតចុងក្រោយសម្រាប់ក្លិបនិងប្រទេសរបស់គាត់ផងដែរ ។ លោក Sarri ចង់ឲ្យ Hazard បន្ថែមការរកគ្រាប់បាល់បន្ថែមទៀត និងជឿជាក់ថាគាត់អាចឈ្នះស្បែកជើងមាសនៅរដូវកាលនេះបាន ហើយបានជម្រុញឱ្យគាត់ខិតខំធ្វើការស៊ុតបញ្ចូលទីឲ្យច្រើនជាងនេះទ្វេដង ។