តារាឆ្នើមរបស់ក្លឹបតោខៀវ Eden Hazard បានដាក់ឈ្មោះកីឡាករដែលគាត់ជឿថាជាកីឡាករល្អបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។

photo of Eden Hazard vs Lionel Messi
Eden Hazard vs Lionel Messi

ក្រុមតោខៀវ Chelsea បានចាប់គូរប៉ះក្រុម FC Barcelona ក្នុងវគ្គជម្រុះជុំទីមួយនៃយុទ្ធនាការក្របខ័ណ្ឌ UEFA Champions League រដូវកាលនេះ ជាមួយនឹងជើងទីមួយដែលនឹងត្រូវលេងនៅ Stamford Bridge ។

Hazard ដែលត្រូវបានកទាក់ទងជាមួយក្លឹប Catalan កាលពីអតីតកាល កំពុងទន្ទឹងរង់ចាំការប្រកួតប្រជែងជាមួយនឹង ក្រុមជើងខ្លាំងរបស់អេស្ប៉ាញនិងកីឡាករ Lionel Messi ដែលគាត់ជឿថាជាកីឡាករល្អបំផុតនៅក្នុងការប្រកួតនោះ​ ។

Hazard បាននិយាយថា “នៅពេលអ្នកលេងបាល់ទាត់ អ្នកចង់លេងជាមួយក្រុមដែលល្អបំផុតនៅក្នុងពិភពលោក តរទល់នឹងកីឡាករល្អបំផុតនៅក្នុងពិភពលោក” ។គាត់បន្តទៀតថា “Messi គឺជាកីឡាករល្អបំផុតនៅលើពិភពលោកសម្រាប់គាត់ ។”

កីឡាករសញ្ចាតិ បែលហ្ស៊ិករូបនេះបានស្ថិតក្នុងទម្រង់លេងដ៏ល្អសម្រាប់ក្រុម Chelsea នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 3គ្រាប់និងជួយបន្ថែមចំនួន 3 គ្រាប់ក្នុង 6 ប្រកួតមកទល់ពេលនេះ។

ប្រភពពី៖ soccerladuma