photo of Eden Hazard
Eden Hazard of Chelsea

Eden Hazard បានច្រានចោលការប្រៀបធៀបរវាងខ្លួនឯងនិងកីឡាករ Lionel Messi ដោយសារតែកំពូលតារាបាល់ទាត់របស់ក្លឹប Barcelona នៅក្នុងការប្រកួតដែលគាត់លេងតែងតែរកបានគ្រាប់បាល់បានជានិច្ច។

ខ្សែបម្រើស្លាប Chelsea រូបនេះត្រូវបានគេប្រដូចទៅនឹង Messi ដោយសារតែសមត្ថភាពនិងជំនាញរបស់ពួកគេនៅលើបាល់ដូចគ្នាប៉ុន្តែជឿជាក់ថា​ រវាងកីឡាករទាំងពីររូបនេះមានការលេងល្អដូចគ្នា។

Hazard បានទទូច ខណៈពេលកំពុងបំពេញកាតព្វកិច្ចអន្តរជាតិជាមួយបែលហ្សិកថា មិនមានអ្វីដែលខ្ញុំអាចប្រៀបធៀបជាមួយ Messi បានទេ។ វាមិនអាចទៅរួចនោះទេ។

photo of Hazard's Chelsea lost out to Messi's Barcelona
Hazard’s Chelsea lost out to Messi’s Barcelona

ទោះបីជាយ៉ាងណាក៏ដោយលោក Hazard បានទទួលស្គាល់ថា មានភាពស្រដៀងគ្នាមួយចំនួនដែលត្រូវចំណុច​ខ្លះ​ដូច​គ្នា​រវាងយើងទាំងពីរនេះគឺត្រឹមតែរាងកាយនិងល្បឿនរបស់ពួកយើងប៉ុណ្ណោះ។

លោកបានបន្ថែមថា “ប្រាកដណាស់យើងមានអ្វីមួយដែលដូចគ្នាគឺយើងមានកម្ពស់និងលឿនប៉ុន្តែនោះជារឿងពិត គេ​អាច​រក​បាន​គ្រាប់​គ្រប់​ការ​ប្រកួត ដូច្នេះ​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​ប្រៀបធៀប​ពួក​យើង។

កន្លង​ទៅ​ពេល​ Chelsea ជួប Barcelona នៅ UCL វគ្គ​១៦​ក្រុម​ចុងក្រោយ​ Hazard ក៏​ធ្លាប់​ឆ្លើយ​តប​នឹង​រឿង​ប្រៀប​ជាមួយ​ Messi ម្ដង​ហើយ។ ដោយ​គេ​លើក​ឡើង​ថា គេ​សប្បាយ​ចិត្ត​ដែល​បាន​ត្រូវ​គេ​ប្រៀបធៀប​​នឹង​កំពូល​កីឡាករ។ តែ​ពួក​គេ​លេង​នៅ​លីគ​ខុស​គ្នា ដូច្នេះ​គេ​នឹង​​ខំប្រឹង​លេង​ ដើម្បី​ដល់​កម្រិត​ Messi។

ប្រភព៖ dailymail