កីឡាករ Eden Hazard បានបង្ហើបឲ្យដឹងថា នៅពេលដែលកិច្ចសន្យាជាមួយក្លិបតោខៀវ Chelsea កាន់តែជិតផុត គឺជាពេលវេលា នៃការសម្រេចចិត្តរបស់ខ្លួន ថា ត្រូវទៅចូលរួមជាមួយនឹងក្លិប Real Madrid ឬ យ៉ាងណា ។

Eden Hazard
កីឡាករ Eden Hazard

កីឡាករវ័យ ២៧ឆ្នាំរូបនេះ ត្រូវបានផ្សារភ្ជាប់រឹតតែខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្លិបយក្ស La Liga គឺ ក្រុម Real Madrid ក្រោយព្រឹត្តិការណ៍បាល់ទាត់ World Cup និងការចាកចេញរបស់ Ronaldo ។

កីឡាករ Hazard បានបង្ហាញជាថ្មីម្តងថា ការផ្ទេរចេញពីទីក្រុងឡុងដ៍ អាចនឹងកើតឡើង ខណៈដែលកុងត្រាថ្មីជាមួយនឹងក្រុមតោខៀវ មិនទាន់ត្រូវបានចុះហត្ថលេខានោះទេ ។

Eden Hazard
Eden Hazard

ខ្សែប្រយុទ្ធអន្តរជាតិប៊ែលហ្សីករូបនេះ បានប្រាប់កាសែត RMC របស់បារាំងថា គាត់ តែងតែចូលចិត្ត Real Madrid ទោះមាន ឬ គ្មាន Zidane ក៍ដោយ ។ នៅចុងឆ្នាំនេះ គាត់ នៅសល់កុងត្រា ១ឆ្នាំទៀតជាមួយនឹងក្លិប Chelsea  ហើយគាត់ នឹងសម្រេចចិត្តនៅដំណាច់រដូវកាល ។

បើទោះ​បីជាការចាប់ផ្តើមដ៏រឹងមាំរបស់ Hazardនៅក្នុងរដូវកាលនេះក៏ដោយ ប៉ុន្តែ រូបគេមិនបានរកគ្រាប់បាល់មួយគ្រាប់សោះក្នុងរយៈពេលជាង២ខែមកហើយ ៕