ខ្សែ​ប្រយុទ្ធ​ Eden Hazard បាន​​បដិសេធ​មិន​ទៅ​លេង​នៅ​ក្លឹប​ Newcastle United ទោះ​ក្លឹប​ Real Madrid បាន​ព្រមព្រៀង​លក់​ឲ្យ​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ El Nacional ។

Eden Hazard
Eden Hazard

បើ​ប្រភព​ដដែល​នេះ​ ក្រោយ​ Hazard ប្រកាស​ថា​ចង់​ចាកចេញ​ពី​ Real ក្លឹប​ Newcastle ក៏​បាន​ចរចា​ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ដោយ​ឲ្យ​ថ្លៃ​ជាង​ ៤៥លាន​ដុល្លារ​ បន្ថែម​ជា​មួយ​នឹងជាង ១១លាន​ដុល្លារ​ សរុប​ទៅ​ជាង​ ៥៦លាន​ដុល្លារ​ ដើម្បី​ទិញ​រូប​គេ​។

លោក​ Florentino Pérez ប្រធាន​ក្លឹប​ ​ Real Madrid ក៏​បាន​ព្រមព្រៀង​នឹង​សំណើ​ចង់​បាន​នេះ​ផង​ដែរ​ ប៉ុន្តែ​ Hazard មិន​ព្រម​ ដោយ​ថា​ គេ​នឹង​ចាក​ចេញ​ប៉ុន្តែ​ទៅ​ក្លឹប​ណា​ដែល​ធំៗ​ដូច​ជា​ក្លឹប​ Chelsea ជា​ដើម​។

នៅ​ក្នុង​រដូវកាល​នេះ​ Hazard បាន​ចូល​លេង​ឲ្យ​ Real Madrid បាន​ ១៦ប្រកួត​ និង​មិន​ទាន់​​រក​បាន​គ្រាប់​បាល់​សោះ​ខណៈ​កីឡាករ​នេះ​នឹង​បញ្ចប់​កុងត្រា​ជា​មួយ​ក្លឹប​នេះ​នៅ​ឆ្នាំ​២០២៤ខាង​មុខ​៕