Eden Hazard បានច្រានចោលសំណើរនៃកិច្ចព្រមព្រៀងថ្មីមួយនៅក្លឹបតោខៀវ Chelsea ដើម្បីបង្កើនឱកាសរបស់គាត់ ក្នុងការផ្លាស់ទីលំនៅទៅកាន់ក្រុម Real Madrid ។

photo of Eden Hazard
Eden Hazard of Chelsea

ខ្សែប្រយុទ្ធសញ្ចាតិបែលហ្ស៊ិករូបនេះ បានអះអាងកាលពីខែមុនថា “មនុស្សគ្រប់គ្នាដឹងពីការកោតសរសើរដែលខ្ញុំមានសម្រាប់ក្លឹប Real Madrid” ដោយរំពឹងទុកថាគាត់អាចចាកចេញពីទឹកដី Stamford Bridge ។

ឥឡូវនេះលោក Thierry Hazard ជាឪពុករបស់ Eden Hazard បានប្រាប់សារ Le Soir ថា “អ្វីដែលខ្ញុំអាចបង្ហាញអំពី Hazard គឺថាគាត់បានបាន​បដិសេធ​ការ​ចុះ​កុង​ត្រា​ថ្មី​ជាមួយ Chelsea ។ ដើម្បី​បើក​ផ្លូវ​ក្នុង​ការ​ផ្ទេរ​ទៅ​ Real Madrid បើ​សិន​ជា​អាច ។ ទោះ​ជា​យ៉ាង​ណា ឪពុក​រសប់ Hazard បានបញ្ចាក់ដែលថាមកទល់បច្ចុប្បន្ននេះ មិនមានទំនាក់ទំនងពីក្រុម Real Madrid ទេ។ Eden Hazard គឺមានភាគីតែមួយប៉ុណ្នោះ ដែលជាប់ពាក់ព័ន្ធនិងអនាគតរបស់គាត់ ។

photo of Thierry Hazard
Thierry Hazard Father Eden Hazard

Hazard នៅសល់កិច្ចសន្យាជាមួយ Chelsea រហូតដល់ឆ្នាំ 2020 ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនៅរដូវក្តៅខាងមុខនេះ មិនអាចបដិសេធបានទេ ប្រសិនបើ Real ពិតជាធ្វើការដេញថ្លៃយ៉ាងខ្លាំងចំពោះគាត់ពិតមែន ។

ប្រភពពី៖ dailymail