photo of Eden Hazard
Eden Hazard

នៅ​ប្រកួត​កម្តៅ​សាច់​ដុំ​មុន​បើក​រដូវ​កាល ២០១៩/២០ ក្លឹប Real Madrid ​បាន​យក​ឈ្នះ​លើ​ក្លឹប​អូទ្រីស RB Salzburg នៅ​លទ្ធផល ១-០ តាម​រយៈ​ការ​ស៊ុត​បញ្ចូល​ទី​ដោយ Eden Hazard។

មួយ​គ្រាប់​នេះ​ជា​គ្រាប់​បាល់​ដំបូង​បង្អស់​របស់​កីឡាករ​បែលហ្សិក ក្រោយ ៥ ប្រកួត​កន្លង​មក​ខ្លួន​មិន​ទាន់​សម្រេច​បាន​សូម្បី​ម្តង។

photo of Eden Hazard
Eden Hazard

ថ្លែង​ជុំវិញ​គ្រាប់​បាល់​នេះ​ដែរ ខ្សែ​ប្រយុទ្ធ​ដែល​ល្បី​ថា​កំពុង​ឡើង​គីឡូ​ក្រោយ​ផ្លាស់​ចូល Real និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ ដោយ​ខ្ញុំ​រង់ចាំ​ការ​កើត​ឡើង​បែប​នេះ​រយៈ​ពេល ៥ ប្រកួត​មក​ហើយ”។