Eden Hazard ​​ខ្សែ​បម្រើ​ឆ្នើម​ក្រុម Real Madrid ​​គ្រោង​នឹង​ចូល​លេង​ឲ្យ​ក្រុម​ស្តេច​ស​វិញ ​នៅ​ពេល​​​ប៉ះ​ក្រុម​ Celta Vigo ​​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ​ បន្ទាប់ពី​រូប​គេ​អវត្តមាន​អស់​​រយៈពេល ០២​ខែ ដោយសារ​បញ្ហា​របួស។

Eden Hazard ​​
Eden Hazard ​​

Hazard ​ខកខាន​លេង​ឱ្យ​ក្រុម Real Madrid ​ជា​ច្រើន​ប្រកួត​មក​ហើយ ដោយសារ​តែ​របួស។ ​កីឡាករ​បែលហ្សិក​នេះ ​តាំង​ពី​ផ្លាស់​មក​លេង​នៅ​ក្លឹប Real Madrid ​មក រូបគេ​នៅ​មិន​ទាន់​បាន​បង្ហាញ​សមត្ថភាព​ឱ្យ​បាន​លេចធ្លោ​នៅ​ឡើយ​ទេ ស្រប​ពេល​អ្នក​គាំទ្រ​កំពុង​តាមដាន​ជើង​របស់​គេ​ខ្លាំង។ ​លោក Zidane ​មាន​ជំនឿ​ចិត្ត​លើ​អតីត​កីឡាករ Chelsea ​រូប​នេះ ​បើ​ទោះ​ជា​រដូវ​កាល​ដំបូង​ធ្វើ​មិន​សូវ​បាន​ល្អ​ក៏​ដោយ។

Hazard ​​ទើប​ស៊ុត​ឲ្យ​ Real Madrid ​​បាន​១​គ្រាប់​គត់ ក្នុង​ការ​បង្ហាញ​ខ្លួន​ ១៣​លើក​រដូវ​កាល​នេះ​ ​និង​ត្រូវ​បាន​គេ​យល់​ថា ​​ដោយសារ​​កីឡាករ​រូប​នេះ​ហាក់​ឡើង​ទម្ងន់​ខ្លួន (ធាត់​ជាង​មុន)។ ខណៈ​ដែល​ត្រៀម​ចូល​លេង​វិញ​លើក​នេះ​ អតីត​តារា​ឆ្នើម​ក្រុម​ Chelsea ​​​​នឹង​បន្ត​លេង​ដោយ​មាន​សម្ពាធ ​ដោយសារ​តែ​ការ​ផ្ទេរ​គឺ​ស្ថិត​ក្នុង​តម្លៃ​ដ៏​​ថ្លៃ ១៣០​លាន​ផោន៕