photo of Eden Hazard
Real Madrid ​បាន​ផ្ដល់​អាវ​លេខ​៧​ទៅ​កីឡាករ Eden Hazard

ក្រុម Real Madrid ​បាន​ផ្ដល់​អាវ​លេខ​៧​ដល់​ទៅ​កីឡាករ Eden Hazard ​ជា​ផ្លូវការ​ហើយ ​ដើម្បី​ត្រៀម​លេង​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។

photo of Eden Hazard
Eden Hazard

Hazard ​ផ្លាស់​មក Real Madrid ​ក្នុង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ថ្លៃ​ជាង​គេ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ។ កីឡាករ​បែលហ្សិក​ខាង​លើ​ត្រូវ​បាន​អ្នក​គាំទ្រ​រំពឹង​ខ្ពស់​ថា​នឹង​ជួយ​ក្រុម​ឱ្យ​ត្រលប់​ទៅ​រក​ភាព​ខ្លាំង​ឡើង​វិញ ​ក្រោយ​ពី​ខកខាន​មិន​បាន​ឈ្នះ​ពាន​សោះ​រដូវ​កាល​មុន។ ដូច្នេះ​ហើយ​ទើប​ក្លឹប​បាន​សម្រេច​ផ្ដល់​អាវ​លេខ​៧​ទៅ​រូបគេ ដែល​លេខ​អាវ​នេះ​សុទ្ធ​តែ​កីឡាករ​ល្អ​ៗ​ហើយ​ទើប​អាច​ពាក់​វា​បាន។

photo of Eden Hazard
Eden Hazard

កន្លង​មក ​អាវ​លេខ​៧​គឺ Ronaldo ​និង Raul ​ជា​ម្ចាស់ ​ហើយ​សុទ្ធ​តែ​បំបែក​កំណត់ត្រា​ជួយ​ក្រុម​បាន​ជា​និច្ច។ ​ក្រោយ​ពី Ronaldo ​ចាកចេញ​ទៅ លេខ​៧ ត្រូវ​ធ្លាក់​ទៅ​លើ Mariano ​កីឡាករ​វ័យ​ក្មេង តែ​រូបគេ​ធ្វើ​មិន​បាន​ល្អ​ឡើយ​រដូវ​កាល​កន្លង​ទៅ ​ទើប​ពេល​នេះ​ក្លឹប​សម្រេច​ផ្ដល់​លេខ​នេះ​ទៅ Hazard ​វិញ៕