Photo of Ederson
Ederson of Manchester City

Ederson បាន​បង្ហើប​ថា​ខ្លួន​អាច​ប្ដូរ​តួ​នាទី​ពី​អ្នក​ចាំ​ទី​ ទៅ​លេង​ជា​ខ្សែ​បម្រើ​ឲ្យ​ Manchester City បាន​ក្នុង​ករណី​ក្លឹប​ចាំ​បាច់។​

អ្នក​ចាំទី​ដៃ​ស្អិត​ដែល​ផ្ទេរ​ពី​ Benfica ក្នុង​តម្លៃ​៣៥​លាន​ផោន​ មាន​ជំនាញ​ប៉ះ​បាល់​ច្បាស់​ៗ​ដែល​ទាក់ទាញ​ចិត្ត​លោក​ Pep Guardiola ឲ្យ​ចង់​បាន​រូប​គេ។ នៅ​ពី​ក្រោយ​អាថ៌កំបាំង​នេះ​ Ederson បាន​សារភាព​ថា​ក្រៅ​ពី​ចាំ​ទី​ ខ្លួន​ក៏​ហាត់​លេង​ជា​ខ្សែ​បម្រើ​ដែរ​កាល​នៅ​ព័រទុយហ្គាល់។

“កាល​ខ្ញុំ​លេង​ឲ្យ​ក្រុម​យុវជន​ Benfica ពួកគេ​ធ្លាប់​ឲ្យ​ខ្ញុំ​ឡើង​បម្រើ​ ក្នុង​ករណី​កីឡាករ​ណា​ម្នាក់​អវត្តមាន​។ ខ្ញុំ​គ្មាន​ការ​ស្ទាក់ស្ទើរ​ទេ​បើ​គ្រូ​ដាក់​ឲ្យ​លេង​ ​ទោះ​ជា​នៅ​ Premier League លំបាក​ក៏​ដោយ ក៏​ខ្ញុំ​គិត​ថា​ខ្លួន​ឯង​អាច​ធ្វើ​បាន”។ ​Ederson និយាយ​ដូច្នេះ។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ក៏​មាន​ជំនាញ​ទាត់​ Free Kick ផង​ដែរ​ជាក់ស្ដែង​កាល​ហាត់​នៅ​ក្លឹប​ប្រទេស​កំណើត​ Sao Paulo រូប​គេ​ធ្លាប់​​ទាត់​បាល់​ពិន័យ​ Free Kick ចូល​ជា​ច្រើន​គ្រាប់៕

ប្រភព៖ fourfourtwo