Edin Dzeko បានបញ្ចប់មន្ទិលសង្ស័យជុំវិញអនាគតដោយសម្រេចចុះកិច្ចសន្យាថ្មីរយៈពេល៣ឆ្នាំបន្តរួមរស់ជាមួយ Roma។

photo of Edin Dzeko
Edin Dzeko សម្រេចបន្តកិច្ចសន្យាជាមួយ Roma រហូតដល់ឆ្នាំ២០២២

ខ្សែប្រយុទ្ធសញ្ជាតិ បូស្នៀ និងហឺហ្សេហ្គូវីណា រូបនេះនៅកីឡាដ្ឋាន Stadio Olimpico ចាប់តាំងពីឆ្នាំ២០១៥ និងកិច្ចសន្យាថ្មីបន្តរហូតដល់ឆ្នាំ២០២២។

Dzeko បានចំណាយពេល៤ឆ្នាំកន្លះនៅ Manchester City មុនពេលផ្លាស់ប្តូរទៅ Serie A។

ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះក៏មានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ក្លិបនៅ Premier League អំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅ។ ហើយក៏អាចផ្ទេរទៅ Inter Milan និង Napoli។

photo of Edin Dzeko
Edin Dzeko

Dzeko បាននិយាយថា៖ “ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះខ្ញុំបានដឹងថាក្លិបចង់ឲ្យខ្ញុំស្នាក់នៅប៉ុន្មាន”

ការសន្ទនារបស់ខ្ញុំជាមួយក្រុមប្រឹក្សាភិបាលការងារដែលយើងបានធ្វើជាមួយគ្រូបង្វឹក ទំនាក់ទំនងជាមួយមិត្តរួមក្រុមរបស់ខ្ញុំ និងក្តីស្រលាញ់របស់អ្នកគាំទ្រ​ បានធ្វើឱ្យខ្ញុំដឹងជាថ្មីម្តងទៀតនូវអ្វីដែលខ្ញុំបានរៀនរួចហើយក្នុងរយៈពេលបួនឆ្នាំនេះ។ រ៉ូម (Rome) គឺជាផ្ទះរបស់ខ្ញុំ”

“នៅទីនេះមានអ្វីគ្រប់យ៉ាងដែលយើងត្រូវការដើម្បីឈ្នះអ្វីមួយហើយខ្ញុំពិតជារីករាយដែលអាចស្នាក់នៅទីនេះបានយូរជាងនេះទៅទៀត”