photo of Edinson Cavani
កីឡាករ​ឆ្នើម Edinson Cavani

តាម​សារព័ត៌មាន La Gazzetta dello Sport ​បាន​ចុះ​ផ្សាយ​ថា​តារា​ឆ្នើម Edinson Cavani ​បាន​នឹង​កំពុង​កៀក​ជិត​ក្នុង​ការ​ចាកចេញ​ពី​ទឹកដី​បារាំង ជាមួយ​ការ​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លឹប​ Inter Miami នៃ​លីគ​កំពូល​អាមេរិក MLS។

Edinson Cavani
Edinson Cavani

ខ្សែ​ប្រយុទ្ធ​វ័យ ៣២ ឆ្នាំ ត្រូវ​បាន​ប្រភព​រាយការណ៍​ថា​ព្រមព្រៀង​កុងត្រា ៣ ឆ្នាំ​ជាមួយ​ក្លឹប​ដឹកនាំ​ដោយ​លោក David Beckham ហើយ ដោយ​ការ​ចុះ​ហត្ថលេខា​ឲ្យ​ក្លឹប​ថ្មី​អាច​រំពឹង​ធ្វើ​ទៅ​បាន​នា​ពាក់​កណ្តាល​រដូវ​កាល​នេះ ជាមួយ​ការ​ចូល​លេង​ពេញ​ជើង​នា​ឆ្នាំ ២០២០ ខាង​មុខ។

photo of David Beckham
លោក David Beckham

បញ្ជាក់​ថា​នា​រដូវ​កាល ២០១៨/១៩ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ​បង្ហាញ​ខ្លួន​បាន ១៨ ប្រកួត រក​បាន ៦ គ្រាប់។