El Clasico លើកនេះ Real អត់ Ronaldo ចំណែក Barce អត់ Messi
ខ្សែប្រយុទ្ធ Lionel Messi នឹងត្រូវអវត្តក្នុងជំនួប El Clasico នឹងអវត្តមានពីប្រកួតប្រហែល 3 សប្តាហ៍ ក្រោយប្រេះឆ្អឹងប្រអប់ដៃក្នុងប្រកួតពីយប់មិញ ដោយ Barcelona បានផ្តួល Sevilla 4-2 ឡើងទៅកំពូលតារាង La Liga វិញ។

ពិតណាស់ កីឡាករអាហ្សង់ទីនរូបនេះបារងរបួសនេះពីការប៉ះទង្គិចជាមួយ Franco Vazquez ហើយចាកចេញពីទីលាននៅនាទីទី 26 ។ គេមិនទាន់ដឹងថាត្រូវការពេលប៉ុន្មានដើម្បីព្យាបាលរបួសនេះទេ ប៉ុន្តែគ្រាន់តែដឹងថារបួសនេះធ្ងន់ ហើយច្បាស់ណាស់ថានឹងអវត្តមានក្នុងការប្រកួតជាមួយ Real Madrid នៅសប្ដាហ៍ក្រោយនេះ។
ការអវត្តមាននេះទៀតសោត គឺស្របពេលគ្នាជាមួយ Ronaldo ដែលមិនបានលេងដូចគ្នា ហើយវាជាការអត់មានទាំង Ronaldo និង Messi នៅ El Clasico រយៈពេល 10ឆ្នាំចុងក្រោយនេះហើយ ៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភព៖ BBC