កាល​ពី​ព្រឹក​ថ្ងៃ​នេះ​ (ម៉ោង​កម្ពុជា​) លោក​ Elon Musk ដែល​ជា​កំពូល​មហា​សេដ្ឋី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​លើ​លោក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter របស់​លោក​ថា​ លោក​​កំពុង​​ចង់ទិញ​ក្លឹប Manchester United ។

Elon Musk
Elon Musk

យ៉ាង​ណា​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ​ ​ម្ចាស់​ក្រុមហ៊ុន Tesla និង​ Space X ដែល​​មាន​ទ្រព្យ​២៦៥​​ពាន់​លាន​ដុល្លារ​រូប​នេះ​បាន​បង្ហោះ​សារ​ថា​៖” មិន​ទេ​ នេះ​ជា​ការ​លេង​សើច​នៅ​លើ​ Twitter ប៉ុណ្ណោះ​។ ខ្ញុំ​មិន​ទិញ​ក្លឹប​កីឡា​ណា​មួយ​ទេ​ក្នុង​ពេល​នេះ​។ ក៏​ប៉ុន្តែ​បើ​ធ្វើ​ការ​ទិញ​ក្លឹប​កីឡាមែន​ នោះ​ច្បាស់​ជា​ទិញ​ក្លឹប​ Man Utd នេះ​ហើយ​។ ក្លឹប​នេះ​ជា​ក្លឹប​ដែល​ខ្ញុំ​ពេញចិត្ត​ កាល​នៅ​ពី​ក្មេង​ “។

ទាក់ទង​នឹង​ដំណឹង​ចង់​ទិញ​ Man Utd នេះ​គឺ​​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ក្នុង​វិស័យបាល់ទាត់​ជា​ពិសេស​គឺ​អ្នកគាំទ្រ​របស់​ Man Utd ជា​ច្រើន​មាន​ការ​គាំទ្រ​នឹង​សំណេរ​នេះ​យ៉ាង​ខ្លាំង​ ព្រោះ​ពួក​គេ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​ការ​កាន់​កាប់​របស់​ម្ចាស់​ក្លឹប​ដែល​គ្រួសារ​សេដ្ឋី​អាមេរិក​គ្រួសារ​ Glazer ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​សារ​តែ​ក្រុម​ធ្លាក់​ទម្រង់​លេង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ ដែល​លោក​ Elon Musk បាន​ធ្វើ​លេង​សើច​លើ​បណ្ដាញ​សង្គម​ Twitter រឿង​ចង់​ក្រុមហ៊ុន​ណា​មួយ​។ កន្លង​មក​លោក​ក៏​ធ្វើ​លេង​សើច​លើ​ការ​ចង់​ទិញ​ក្រុមហ៊ុន​ Coca Cola ជា​ដើម​។ កាល​ពី​ខែ​មេសា​កន្លង​ទៅ​ លោ​បាន​ចំណាយ​​៤១​ពាន់​លាន​ដុល្លារ​ទិញ​យក Twitter តែ​ក្រោយ​មក​មិន​ចង់​ទិញ​យក​វិញ​ ដែល​បង្ក​ឲ្យ​មាន​ក្ដីក្ដាំ​មក​ទល់​នឹង​សព្វថ្ងៃ​៕