ខ្សែការពារស្លាបស្តាំក្លិប Tottenham កីឡាករ Emerson Royal បានសារភាពថា Sadio Mane គឺ ជាកីឡាករដែលតែងតែធ្វើឲ្យគេពិបាករាល់ពេលប្រកួតជាមួយគេម្តងៗ។

Emerson Royal
Emerson Royal

ជាការពិតណាស់ យើងបានដឹងស្រាប់ហើយថា បច្ចុប្បន្ន Mane ជា កីឡាករម្នាក់ដែលល្អជាងគេនៅលើលោក ពីព្រោះល្បឿន បច្ចេកទេស និង ការបញ្ចប់ទីរបស់គេ គឺ ល្អមួយចប់ ។

ជាក់ស្តែងរដូវកាលនេះ គេបានរួមចំណែកជួយក្រុមជាច្រើនក្នុងការឈ្នះពានពីររួចជាស្រេចដូចជា FA Cup និង EFL Cup ខណៈ ពានរង្វាន់ Champions League ក៏ត្រៀមនឹងលេងវគ្គផ្តាច់ព្រ័ត្រដូចគ្នា។

Emerson បាននិយាយថា៖ “Mane គាត់លឿន បច្ចេកទេសល្អ និង កាយសម្បទាខ្លាំងណាស់។ វាមិនមានច្រើនទេដែលអ្នកមានកីឡាករបែបនេះ”៕