លោក​ Unai Emery គ្រូ​បង្គោល​ក្លឹប​ Villarreal បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​ Newcastle United ពិត​ជា​ចាប់​អារម្មណ៍​ចង់​បាន​លោក​ធ្វើ​ជា​អ្នកចាត់​ការ​ថ្មី​របស់​ក្លឹប​ពួក​គេ​មែន​។

Unai Emery
Unai Emery

លោក​ Emery បាន​និយាយ​ថា​៖” ខាង​ Newcastle ពិត​ជា​ចាប់​អារម្មណ៍​ចង់​បាន​ខ្ញុំ​ពិត​មែន​។ តែអត់​ទាន់​មាន​អី​លើស​ពី​ហ្នឹង​ទេ​ “។

លោក​បាន​បន្ត​ថា​៖” ពួក​គេ​អត់​ទាន់​បាន​​លើក​សំណើ​ជា​ផ្លូវការ​មក​កាន់​ខ្ញុំ​ និង​ក្លឹប​ខ្ញុំ​នៅ​ឡើយ​ទេ​។ និយាយ​ទៅ​អត់​ទាន់​អី​លើស​ពី​ហ្នឹង​ផ្សេង​ទៀត​មែន​​។ មុន​ពេល​សម្រេច​ថា​ ទៅ​ ឬ​មិន​ទៅ​ ខ្ញុំ​នឹង​និយាយ​រឿង​នេះ​ជា​មួយ​ក្លឹប​ខ្ញុំ​សិន​ “។

សូម​រំលឹក​ផង​ដែរ​ថា​ លោក​ Emery ជា​បេក្ខជន​ឈាន​មុខ​ដែល​ Newcastle ចង់​បាន​ខណៈ​ប្រធាន​ក្លឹប​ Villarreal បាន​ត្រឹម​សង្ឃឹម​ថា​គ្រូ​បង្គោល​រូប​នេះ​នឹង​នៅ​ដឹក​នាំ​ក្លឹប​លោក​រហូត​ដល់​ចប់​កុងត្រា​ឆ្នាំ​២០២៣៕