photo of Emre Can
Emre Can of Liverpool

កីឡាករ Emre Can បានសារភាពថា គាត់អាចចុះកិច្ចសន្យាថ្មីជាមួយក្លឹប Liverpool បើទោះបីជា មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុម Juventus ក៏ដោយ។

ខ្សែបម្រើរូបនេះមិនមានកិច្ចសន្យានៅចុងបញ្ចប់នៃរដូវកាលនេះទេ ហើយគាត់នឹងមានសិទ្ធចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុន ជាមួយក្រុមដ៏ទៃទៀត នៅក្នុងខែមករាខាងមុខនេះ ។

ក្រុម Juventus មិនបានលាក់បាំងពីបំណងប្រាថ្នារបស់ពួកគេក្នុងការនាំយកកីឡាករ Emre Can ទៅប្រទេសអ៊ីតាលីនោះទេ ទោះបីជាកិច្ចខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់ Liverpool ដើម្បីរក្សាគាត់ឲ្យនៅ Anfield ក៏ដោយ។

វាត្រូវបានគេជឿជាក់ថា កីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះចង់មានការដំឡើងប្រាក់ខែដល់រូបគាត់នៅរដូវក្រោយនេះ។

ឥឡូវនេះហាក់ដូចជាមានភាពជាប់គាំង រវាងភាគីទាំងពីរ ហើយក្រុម Juventus មើលដូចជាត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រកួតប្រជែងយករូបគេ ។ ប៉ុន្តែ Emre Can នៅតែប្តេជ្ញាថា អនាគតរបស់គាត់នឹងនៅជាមួយក្រុមរបស់ Jurgen Klopp ជានិច្ច ។

ប្រភពពី៖ thesun